Torres៖ ផ្ដាច់ព្រ័ត្រ UCL ជា​ការ​ប្រកួត​ធំ​បំផុត ក្នុង​ជីវិត​ខ្ញុំ

Fernando Torres ខ្សែ​ប្រយុទ្ធ​ក្រុម​ Atletico Madrid ​បាន​លើក​ឡើង​ថា ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ទល់​នឹង​ក្រុម​ Real Madrid នៅ​កីឡដ្ឋាន​ San Siro ​នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ គឺជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​ ក្នុង​ជីវិត​របស់​ខ្លួន។

 

Torres៖ ផ្ដាច់ព្រ័ត្រ UCL ជា​ការ​ប្រកួត​ធំ​បំផុត ក្នុង​ជីវិត​ខ្ញុំ

Fernando Torres ខ្សែប្រយុទ្ធក្រុម​ Atletico Madrid

 

Torres បាន​ចាក​ចេញ​ពី​ក្រុម​ AC Milan ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ចាស់​ Atletico ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​១​រដូវ​​កាល​ កាល​ខែ​មករា ឆ្នាំ​២០១៥ និង​សង្ឃឹម​​ថា អាច​ជួយ​ឲ្យ​​ក្រុម​ លើក​ពាន​ UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​រយៈពេល​១១៣​ឆ្នាំ​ នៅ​ទីក្រុង​ Milan ប្រទេស​​អ៊ីតាលី​ចុង​សប្ដាហ៍​នេះ​​បាន។

 

Torres៖ ផ្ដាច់ព្រ័ត្រ UCL ជា​ការ​ប្រកួត​ធំ​បំផុត ក្នុង​ជីវិត​ខ្ញុំ

 

​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ បាន​ប្រាប់​ដល់​ beIN SPORTS ​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា៖ “នេះ (ផ្ដាច់ព្រ័ត្រ UCL) ​ជា​ការ​ប្រកួត​ ដ៏​សំខាន់​បំផុត​ ក្នុង​ជីវិត​របស់​ខ្ញុំ។ វា​ជា​ឱកាស​មួយ ​ដើម្បី​សរសេរ​លើ​ទំព័រ​ថ្មី ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ Atletico មិន​ដែល​ធ្លាប់​សរសេរ​ពី​មុន​មក​ រយៈពេល​១១៣​ឆ្នាំ។ ពេល​នេះ​ ខ្ញុំ​មាន​ឱកាស​ ធ្វើ​ឲ្យ​សុបិន​ខ្លួន​ឯង​ក្លាយ​ជា​ពិត​ហើយ សុបិន​​ដែល​ខ្ញុំ​មាន​តាំង​ពី​តូច គឺ​ចង់​លើក​ពាន​នេះ​ជាមួយ​ក្លឹប​នេះ”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ AS