យក​លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​​លក់ ក៏​អាច​​ក្លាយ​ជា​អ្នកមាន​​ដែរ​ បើ…

“លុយ១០ដុល្លារ ទិញសណ្ដែកដីមករែកលក់ ក៏ជាសហគ្រិនដែរ ហើយក៏អាចធ្វើឲ្យខ្លួនឯងក្លាយជាអ្នកមានដែរ បើចេះប្រើប្រាស់បានត្រឹមត្រូវ”។ សម្ដីរបស់លោក គួច សុខលី។

យក​លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​​លក់ ក៏​អាច​​ក្លាយ​ជា​អ្នកមាន​​ដែរ​ បើ…

បុគ្គលជោគជ័យក្នុងវិស័យជំនួញរូបនេះ បានលើកឡើងយ៉ាងដូច្នេះ គឺដើម្បីឆ្លើយតបនឹងបុគ្គលមួយចំនួនដែលតែងគិតថា ទាល់តែមានដើមទុនច្រើន ទើបអាចរកស៊ីកើត។ ជាក់ស្ដែងលោក សុខលី និងដៃគូម្នាក់ទៀត បានចាប់រកស៊ីដំបូង ក្នុងដើមទុនតែ ៥០០ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។

នាយកប្រតិបត្តិ នៃក្រុមហ៊ុន CBM cooperation រូបនេះ បានបញ្ជាក់ទៀតថា កុំឲ្យគំនិតអវិជ្ជមាននេះ មកធ្វើជាកត្តារាំងស្ទះចិត្ត ចំពោះការបើកអាជីវកម្ម របស់អ្នកឱ្យសោះ។

អ្នកជំនួញល្បីមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី៧នេះ បន្តថា អ្នករកស៊ីអាចចំណេញ ១ ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែក៏អាចខាតវិញ ១ម៉ឺន ក្នុង១ខែដែរ ដូច្នេះបើយុវជនណា មានគំនិតចង់បង្កើតអាជីវកម្មដោយខ្លួនឯង ត្រូវសួរខ្លួនឯងសិនថា តើហ៊ានប្រកួតប្រជែងជាមួយអ្នកដទៃ និងខ្លួនឯងដែរឬទេ។

ចំណុចសំខាន់មួយគឺ មនុស្សជោគជ័យជាច្រើននៅលើពិភពលោក តែងតែចូលចិត្តអ្វីប្លែកៗខុសពីអ្នកដទៃ ហើយពីដំបូងមនុស្សភាគច្រើននិយាយថាពួកគេឆ្កួត ប៉ុន្តែក្រោយមកទើបគេទទួលស្គាល់ថា ជោគជ័យរបស់ពួកគាត់ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ ដែលគេនឹកស្មានមិនដល់។

លោកបន្ថែមថា៖ “ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចាំបាច់ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ហើយផ្ដោតទៅលើអ្វីដែលអ្នកចង់ធ្វើ”៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • យក​លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​​លក់ ក៏​អាច​​ក្លាយ​ជា​អ្នកមាន​​ដែរ​ បើ…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: