នគរបាល​ស្រុក​ត្បូងឃ្មុំឃាត់ខ្លួន​ជន​ ល្មោភកាម​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ គ្រា​ដែល​ឪពុក​ម្តាយ​រវល់​ទៅ​ចំការ​បាត់​ ទុក​កូន​ឲ្យ​ដេក​នៅ​សំ​យ៉ាប​ផ្ទះ​ម្នាក់ឯង​

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យល្មោភកាមម្នាក់ត្រូវបានកម្លាំង នគរបាលស្រុកត្បូងឃ្មំុ ចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើកុមារីអាយុ១១ឆ្នាំម្នាក់រហូតបានសម្រេច គ្រាដែលឳពុកម្តាយក្មេងស្រីរងគ្រោះជាប់រវល់ទៅចំការជៀជ័រដើមកៅស៊ូ ហើយទុកកូនស្រីឲ្យដេកនៅសំយ៉ាបមុខផ្ទះតែម្នាក់ឯង ។ហេតការខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ឧសភា ២០១៦ ស្ថិតនៅក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កប ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ស ត អាយុ១១ឆ្នាំ មុនពេលកើតហេតុឪពុកម្តាយក្មេងស្រីរងគ្រោះ បានជាប់រវល់ចេញទៅចំការ ប្រហែលជាម៉ោងជាង២យប់ដើម្បីជៀជ័រដើមកៅស៊ូ ដែលទុកឲ្យកូនតូចៗចំនួន៣នាក់ដេកនៅផ្ទះ ដោយក្មេងស្រីរងគ្រោះដេកនៅសំយ៉ាបមុខផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យចូលទៅធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចតែម្តង ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ និងស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះពីអត្តសញ្ញាណជនសង្ស័យ ទើបឈានដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រកាពប្រាំឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំ និងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • នគរបាល​ស្រុក​ត្បូងឃ្មុំឃាត់ខ្លួន​ជន​ ល្មោភកាម​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ គ្រា​ដែល​ឪពុក​ម្តាយ​រវល់​ទៅ​ចំការ​បាត់​ ទុក​កូន​ឲ្យ​ដេក​នៅ​សំ​យ៉ាប​ផ្ទះ​ម្នាក់ឯង​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: