ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី

១-​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​គឺជា​ក្រុម​មួយ​ដែល​មិន​អាច​មើល​ស្រាល​បាន ជាមួយនឹង​សមត្ថភាព និង​ប​ចេ្ច​ក​ទេស​ខ្ពស់​នៃ​ទម្រង់​លេង​។ ក្នុង​ព្រឹ​តិ្ត​ការណ៍ Euro Cup 1996 នៅ​ប្រទេស​អង់គ្លេស ក្រូ​អាស៊ី​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ តែ​គួរ​ឱ្យ​ស្តាយ ក្រូ​អាស៊ី​បាន​ចាញ់​អា​ល្លឺ​ម៉​ង់​ក្នុង​លទ្ធផល​២-១ ។ ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រឹ​តិ្ត​ការណ៍ Euro Cup 2008 ដែល​អូ​ទ្រី​ស​និង​ស្វ៊ី​ស​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​ក្រូ​អាស៊ី បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ ។ ព្រឹ​តិ្ត​ការណ៍​ទាំង​២​លើក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រូ​អាស៊ី​បច្ចុប្បន្ន​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ជាង​មុន ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​ជ័យជម្នះ​លើក​ទី​៤​ក្នុង​ការ​បង្ហាញខ្លួន​របស់​ក្រូ​អាស៊ី​លើ​ឆាក​អន្តរជាតិ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ Ivan Rakitić, ខ្សែការពារ Darijo Srna, ខ្សែបម្រើ Luka Modrić, ខ្សែបម្រើ​ប្រយុទ្ធ Ivan Perišić និង​ខ្សែប្រយុទ្ធ Mario Mandžukić ។

៤-​គ្រូបង្វឹក​៖ លោក Ante Cacic អាយុ ៦២​ឆ្នាំ ជនជាតិ​ក្រូ​អាស៊ី ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែកញ្ញា ២០១៥ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Ivan Vargić (Rijeka), Lovre Kalinić (Hajduk Split), Danijel Subašić (Monaco) ។

-​ខ្សែការពារ​៖ Sime Vrsaljko (Sassuolo), Vedran Ćorluka (Lokomotiv), Dejan Lovren (Liverpool), Darijo Srna (Captain) (Shakhtar Donetsk), Gordon Schildenfeld (Dinamo Zagreb), Domagoj Vida (Dynamo Kyiv) ។

-​ខ្សែបម្រើ​៖ Ivan Perisic (Internazionale), Mateo Kovačić (Real Madrid), Luka Modrić (Real Madrid), Marcelo Brozović (Internazionale), Domagoj Antolic (Dinamo Zagreb), Alen Halilović (Sporting ) ។

-​ខ្សែប្រយុទ្ធ​៖ Mario Manzukic (Juventus), Nikola Kalinić (Fiorentina), Marko Pjaca (Dinamo Zagreb), Andrej Kramarić (Hoffenheim) ៕