នេះ​ជា​បន្លែ​ល្អ​ដល់​សុខភាព​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​មនុស្ស​បាន​បំភ្លេច​វា​សឹងតែ​ទាំងស្រុង​!

​    ​តើ​អ្នកមាន​ដឹង​ទេ​ថា សាឡា​ត់​សង​ផ្ទុក​ទៅដោយ​ជាតិ​ដែក ច្រើនជាង​ស្ពៃ​ស្ពី​ណា​ច់ (Spinach) និង ផ្ទុក​វីតាមីន C ច្រើនជាង​ក្រូចឆ្មា និង​ក្រូចពោធិ៍សាត់​? នេះ​ពិតជា​អស្ចារ្យ​ណាស់​មែន​ទេ​? 

​     កំពូល​បន្លែ​មួយ​នេះ​ផ្ទុក​ទៅដោយ​សារជាតិ​ចិញ្ចឹម​ល្អ​ដល់​សុខភាព​រាប់មិនអស់ និង​អាច​ព្យាបាល​ជំងឺ​ជាច្រើន​មុខ ប៉ុន្តែ​រឿង​អាក្រក់​គឺថា មនុស្ស​សឹង​មួយ​ផែនដី​បាន​បំភ្លេច​វា​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។ បន្លែ​នេះ​មាន​ប្រភព​ចេញពី​តំបន់​អឺ​រ៉ាស៊ី (​អឺរ៉ុប​និង​អាស៊ី​) ប៉ុន្តែ​សព្វថ្ងៃ​បន្លែ​នេះ​ដុះ​ពាសពេញ​ពិភពលោក នៅទីណា​ក៏​អាច​រកបាន​ដែរ​។ 

​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា វា​ជា​កំពូល​បន្លែ​ដ៏​អស្ចារ្យ​ដែលមាន​សុខ​ភាពល្អ​បំផុត​ក្នុង​ពិភពលោក​។ លោកអ្នក​ច្បាស់​ជា​សួរ​ខ្លួនឯង​ថា ហេតុអ្វី​? លោកអ្នក​គួរ​ដឹងថា សាឡា​ត់​សង​អាច​បញ្ឈប់​និង​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម និង​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​។ បន្ថែ​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ដូចជា បន្សុទ្ធ​ឈាម ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជំរុញ​ចំណង់​អាហារ និង​បន្សាប​ជាតិពុល​ពី​រាងកាយ​ទាំងមូល​។ 

​    ​អ្នកជំនាញ​បាន​ណែនាំ​ថា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ទាំងស្រុង​ពី​បន្លែ​នេះ លោកអ្នក​គួរ​ពិសា​វា​ជា​ទឹក​បន្លែស្រស់​។ លោកអ្នក​ត្រូវ​លាយ​ទឹក​សាឡា​ត់​សង ១ ភាគ និង​ទឹក​សុទ្ធ ៥ ភាគ ដោយសារ​វា​ជា​កំពូល​បន្លែ​ដូច្នេះ​វា​អាច​បង្ក​ឱ្យ​រលាក​ក្រពះ​និង​បំពង់ក ប្រសិនបើ​លោកអ្នក​ទទួលទាន​ទឹក​សាឡា​ត់​សង​សុទ្ធ​។ លោកអ្នក​ត្រូវ​ដឹងថា មិនត្រូវ​ពិសា​វា​រាល់ថ្ងៃ​ទេ តែ​បី​បួន​ថ្ងៃ​ពិសា​ម្តង​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​រក្សា​សុខភាព​ឱ្យ​ល្អ​៕