តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​

    ​អ្នកញៀន​ហាត់ប្រាណ​មួយរូប ដែល​ដងខ្លួន​ស្គម​ដូច​គ្រោងឆ្អឹង​បានធ្វើឱ្យ​គិ​លា​ណុប​ដ្ឋា​យ​កា​ច្រឡំ​ស្មានតែ​នាង​កើត​ជំងឺមហារីក ឥឡូវ​បាន​ជម្នះ​បញ្ហា​ស្គមស្គាំង​រហូត​ទទួលបាន​រាងកាយ​ធាត់​ទ្រលុកទ្រលន់​វិញ​ហើយ​។ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស​ចេញផ្សាយ​ថ្ងៃទី ២៤ ខែឧសភា​។ 

​    ​នាង Kat Manzullo អាយុ ២៧ ឆ្នាំ​បានកើត​ជំងឺ Anorexia មិន​ឃ្លាន​អាហារ​កាលពី ១០ ឆ្នាំមុន បន្ទាប់ពី​រង​ការ​បន្លាច​ពី​ពួក​យូ​កូ​ង​តាំងពី​តូច​រហូត​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​ខ្លាច​គេ​គ្រប់គ្នា និង​ចេះតែ​គិត​ខ្លា​ចឡើង​ទម្ងន់​។ 

​    ​ពី​អាយុ ១៨ ឆ្នាំ​មក នាង​បាន​ស្រក​ទម្ងន់​យ៉ាងច្រើន មុនពេល​កាត់ផ្តាច់​ការទទួល​ទាន​អាហារ​បំប៉ន​ដល់​សុខភាព​ទាំងស្រុង និង​បានធ្វើការ​ហាត់ប្រាណ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ 

​     ហើយ​ដល់​ចំណុច​យ៉ាប់​បំផុត​មួយ នាង​នៅសល់​ទម្ងន់​ត្រឹមតែ ៣៨ គីឡូក្រាម​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​នាង​ប្រឈម​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្ស​កម្ពស់ ១៦៧ សង់ទីម៉ែត្រ​ដូចជា​នាង​។ 

​    ​ក្រោយមក​នាង​បាន​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ ជាទី​ដែល​គិលាណុបដ្ឋាយិកា​ច្រឡំ​ស្មានតែ​នាង​ជា​អ្នកជំងឺ​មហារីក ព្រោះតែ​រូបរាង​ស្គម​កំព្រីង​ឃើញតែ​ឆ្អឹង​របស់​នាង​។ 

​    ​នាង Manzullo មកពី​ទីក្រុង Fort Walton Beach រដ្ឋ​ផ្លរីដា បាន​ប្តេជ្ញាចិត្ត​មិនឱ្យ​ជំងឺ​បាត់​ចំណង់​អាហារ​បំផ្លាញ​ជីវិត​របស់​នាង​ឡើយ​។ 

​    ​ដោយមាន​ការជំរុញ​ទឹកចិត្ត​ពី​ស្វាមី​ឈ្មោះ Kevin អាយុ ៣១ ឆ្នាំ ទីបំផុត​នាង​ក៏​អាច​ទទួលបាន​គីឡូ​ដែលមាន​សុខ​ភាពល្អ​ឡើងវិញ​កាលពី ២ សប្តាហ៍​មុន​។ 

​    ​Manzullo ដែលជា​និស្សិត​ពេទ្យ​បាន​និយាយថា "​ខ្ញុំ​អស់សង្ឃឹមៗ​ខ្លាំងណាស់​ដែល​ខ្ញុំ​កើត​ជំងឺ​បាត់​ចំណង់​អាហារ​។ ខ្ញុំ​ខ្លាច​ណាស់ ព្រោះ​ខ្ញុំ​អស់កម្លាំង​ល្ហិតល្ហៃ​គ្រប់ពេល​។ ខ្ញុំ​មិនអាច​ធ្វើការ​អ្វី​បាន​ទាំងអស់ និង​ក្អក​សឹង​ជ្រុះ​សួត​"​។ 

​    ​គួរបញ្ជាក់​ថា​នាង​បាន​ចូល​ពេទ្យ​កាលពី​ឆ្នាំ ២០០៩ និង​ចេញពី​ពេទ្យ​វិញ ហើយ​ត្រឡប់​ទៅ​ពេទ្យ​វិញ​កាល​ខែឧសភា ឆ្នាំ ២០១៥ សរុប នាង​បាន​ចូល​ពេទ្យ ៧ ដង​ទម្រាំ​ជាសះស្បើយ និង​បាន​ឡើងសាច់​ឡើងវិញ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​៕ 

តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​តម​អាហារ​និង​ហាត់ប្រាណ​ជ្រុល​ក្លាយជា​ស្គម​កំព្រីង តែ​ឥឡូវ​នាង​ឡើងសាច់​ទ្រលុកទ្រលន់​វិញ​ហើយ​