ទល់លាមក​ខ្លាំង​មែន​ទេ​? ម៉ាស្សា​ត្រង់​តំបន់​សម្ងាត់​នេះ​តែ​បន្តិច ធានា​មក​យ៉ាង​ធូរ​!

​    ​លោកអ្នក​ប្រហែលជា​បាន​សម្គាល់​ឃើញ​ស្នាម​ជ្រួញៗ​លើ​ស្បែ​កនៅ​ចន្លោះ​រន្ធ​គូថ និង​ប្រដាប់ភេទ​ហើយ​មែន​ទេ​? ចំណុច​នេះ​គេ​ហៅថា Perineum​។ កន្លែង​នេះ​មាន​ចំណុច​ត្រូវ​ចុច​មួយ ដែល​នៅពេល​លោកអ្នក​ម៉ាស្សា​ដោយ​ម្រាមដៃ​ចុច​ថ្នមៗ​ពីលើ វា​នឹង​ជួយ​សម្រួលការ​ទល់លាមក​ភ្លាម នេះ​បើតាម​ការអះអាង​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន General Internal Medicine​។ យោងតាម​ស្ថិតិ មនុស្ស​ម្នាក់​ក្នុងចំណោម ៥ នាក់​បានកើត​អាកា​រៈ​ទល់លាមក ហើយ​ស្ត្រី​ជួបប្រទះ​បញ្ហា​នេះ​ច្រើនជាង​បុរស​។ 

​    ​អ្នក​គួរ​ដឹងថា​ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​ទល់លាមក​ណាស់ ហើយ​ពួកគាត់​អាចអនុវត្ត​តាម​វិធី​នេះ​បាន​ដោយ​សុវត្ថិភាព​។ 

​    ​វិធី​ម៉ាស្សា​នេះ​ជួយ​ធ្វើឱ្យ​ស្រួល​ដល់​ពោះវៀន ធ្វើឱ្យ​លាមក​ទន់ និង​ទម្លាយ​ចេញមក​យ៉ាង​ងាយស្រួល​៕