មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

    ​កម្មវិធី WhatsApp គឺជា​កម្មវិធី​ដែល​ក្រុមហ៊ុន Facebook បាន​ទិញ​ក្នុងតម្លៃ ១៩ ពាន់​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​ដោយ​មនុស្ស​ចំនួន ៩០០ លាន​នាក់​ជុំវិញ​ពិភពលោក​និង​បាន​ក្លាយជា​មធ្យោបាយ​មួយ​ដ៏​ល្អ​បំផុត​ក្នុងការ​ទំនាក់​ទំនងជា​មួយ​នឹង​មនុស្ស​ក្នុងប្រទេស​ផ្សេងគ្នា ឬក៏​គ្រុប​សន្ទនា​។​

​    ​មិន​ដូច​ជាមួយនឹង​ការផ្ញើ​សារ​នោះទេ កម្មវិធី WhatsApp ប្រើ​នូវ​ទំនាក់ទំនង​ទិន្នន័យ​មួយ ដែល​មានន័យថា​ផ្ញើ​សារ​មួយ​គឺ​មិន​គិតថ្លៃ​នោះទេ ជាពិសេស​សម្រាប់​គម្រោង​ទិន្នន័យ​មិន​កំណត់​ទាំងនោះ​។​

​    ​ខណៈ​កម្មវិធី​មើលទៅ​សាមញ្ញ ប៉ុន្តែ​មានមុខ​ងារ​ជាច្រើន​អ្នក​ប្រើ​ប្រហែលជា​មិន​បានដឹង​នៅឡើយ​ទេ​។​

​    ​មុខងារ​ទាំងនោះ​មានដូចជា​៖

​    ​១. មើលថា​តើ​សារ​ប៉ុន្មាន​ដែល​អ្នក​និង​មិត្តភក្តិ​អ្នក​បាន​ផ្ញើឱ្យ​គ្នា​ទៅវិញទៅមក​។ ដើម្បី​ស្វែងរក ចូលទៅ​កម្មវិធី WhatsApp => Settings => Account => Nerwork Usage​។​

​    ​២. បិទ​កុំឱ្យ​លោត Notification របស់​អ្នក​ជជែក​គ្នា​នៅក្នុង​គ្រុប​។ ចូល​គ្រុប​សន្ទនា​ចុច​លើ​ឈ្មោះ​គ្រុប និង​ចុច​យកពាក្យ "Mute"​។​

មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

​    ​៣. របៀប​លាក់​កាលបរិច្ឆេទ "Last Seen" កុំឱ្យ​មិត្តភក្តិ​អ្នកដឹង​។ របៀប​ដាក់ចូល Settings => Account => Privacy => Last Seen ។​

មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

​    ​៤. របៀប​ប្ដូរ​លេខ​ទូរស័ព្ទ​នៅលើ​កម្ម​វី​ធី WhatsApp បើសិន​អ្នក​ចង់​។ ចូល Settings => Account => Change Number => បន្ទាប់មក​ធ្វើតាម​ការណែនាំ​។​

មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

​    ​៥. របៀប​បញ្ឈប់​ការរក្សា​រូបភាព​ចូលទៅក្នុង Camera Roll ។ ចូលទៅក្នុង Setiings (iOS) => Privacy => Photos និង​ដោយ Select លើ WhatsApp ។​

មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

​    ​៦. មើលថា​តើ​អ្នកណាខ្លះ​បាន​មើល​សារ​របស់​អ្នក​។ ដើម្បី​មើល​ចុច​លើ​សារ​របស់​យើង​និង​ក្រវាស​មក​ឆ្វេង វា​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​នោះ​ហើយ​។​

មុខងារ​ទាំង ៧ ដែល​អ្នក​ប្រើ​មិនដែល​ដឹង​សោះ​ក្នុង​កម្មវិធី WhatsApp

​    ​៧. អ្នក​ក៏​អាច​ចូល WhatsApp តាមរយៈ​វេ​ប​សាយ​បាន​ផងដែរ​៕