ពិត​ជា​មិន​ធម្មតា​មែន​ក្រៅ​ពី​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​ហើយ​សូម្បី​តែ​ Real Madrid ក៏​ចង់​បាន​កីឡាករ​រូប​នេះ​ដែរ​

ខ្សែ​បម្រើ​សញ្ជាតិ​អាល់ហ្សេរី​មួយ​រូប​របស់​ក្លឹប​ Leicester City គឺ​កីឡាករ​ Riyad Mahrez កំពុង​តែ​ធ្វើ​ឲ្យ​ពិភព​បាល់​ទាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​នៃ​ការ​លេង​បាល់​របស់​គេ​នៅ​រដូវ​កាល​នេះ​ ។ ដែល​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​នៅ​អង់គ្លេស​ដូចជា​ Man Utd , Arsenal , Chelsea សុទ្ធ​មាន​គម្រោង​​ធ្វើ​ការ​ចរចា​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​រូប​នេះ​នៅ​ខែ​មករា​ខាង​មុខ​ ។

ដោយ​ឡែក​បើ​យោង​តាម​សារព័ត៌មាន​ Starafrica បាន​ចុះ​ផ្សាយ​ថា​មិន​មាន​តែ​ក្លឹប​ធំ​ៗ​អង់គ្លេស​ប៉ុណ្ណោះ​ទេ​ដែល​ចាប់​អារម្មណ៍​លើ​កីឡាករ​ Mahrez សូម្បី​តែ​ក្លឹប​ដ៏​ធំ​មួយ​នៅ​ប្រទេស​អេស្ប៉ាញ​គឺ​ Real Madrid ក៏​កំពុង​តែ​មាន​បំណង​ចូល​រួម​ធ្វើ​ការ​ចរចា​ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ដ៏​ពូកែ​រូប​នេះ​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​ផង​ដែរ​ ។

តែ​យ៉ាង​ណា​តាម​ការ​ស្ទាប​ស្ទង់​មួយ​បាន​បង្ហាញ​ថា​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​រូប​នេះ​អាច​មាន​តម្លៃ​ប្រមាណ​ជា​៤០​លាន​អ៊ឺរ៉ូ​ ខណៈ​កាល​ពី​ក្លឹប​ Leicester City ទិញ​គេ​ដំបូង​ក្នុង​តម្លៃ​ត្រឹម​តែ​ប្រមាណ​ជា​កន្លះ​លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៣​ ។

សូម​បញ្ជាក់​ថា​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​​ក្នុង​ក្រប​ខណ្ឌ​ Premier Leauge នៅ​រដូវ​កាល​នេះ​កីឡាករ​ Mahrez បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​ហើយ​ ដោយ​ឡែក​គេ​ក៏​បាន​ assist បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ចំនួន​៧​លើក​ផង​ដែរ​ ។

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ប្រិយមិត្ត​និង​យល់​ហេតុអ្វី​ក្លឹប​ធំៗ​ទាំង​នោះ​ចាប់​អារម្មណ៍​លើ​គេ​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ពិត​ជា​មិន​ធម្មតា​មែន​ក្រៅ​ពី​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​ហើយ​សូម្បី​តែ​ Real Madrid ក៏​ចង់​បាន​កីឡាករ​រូប​នេះ​ដែរ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: