ប្រពន្ធ​កូនខ្ចី ចាប់​ក្មេង​ស្រី​បន្ធូរ​អារម្មណ៍

ខេត្ត​ត្បូងឃ្មុំ ៖ កម្មករ​ចៀរ​ជ័រកៅស៊ូ​​ល្មោភកាម​តណ្ហាម្នាក់​​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​សេពសន្ថវ​:​ខណៈ​​ពេល​ដែល​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​ចៀរ​ជ័រកៅស៊ូ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​គោល ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរា​គម៍​ចាប់​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា នា​ពេល​កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ​ធ្លាប់​បាន​មក​លេង​ផ្ទះ​របស់​ជនសង្ស័យ ព្រោះ​មាន​ចំងាយ​ពី​គ្នា​ប្រហែល​១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មិន​ដែល​មាន​ហេតុការណ៍​អ្វី​កើតឡើង​ចំពោះ​ក្មេង​ស្រី​រង​គ្រោះ​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ថា ជាក់ស្តែង​នៅ​យប់​ថៃ​ទី​២៤​ឧសភា វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ទៅ​ចៀរ​ជ័រកៅស៊ូ​បាត់ ដោយ​ទុក​កូន​៣​នាក់​ដេក​នៅ​នឹង​សំយាប​មុខ​ផ្ទះ ពេល​នោះ​ជនសង្ស័យ​ដើរមក​ឃើញ ព្រមទាំង​បាន​បិទ​អំ​ពូ​ល​ភ្លើង​រួច​បី​ក្មេង​ស្រី​វ័យ​១១​ឆ្នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ក្មេង ហើយ​បាន​រំលោភ​រហូត​បាន​សម្រេច​តាម​បំណង ។ បន្ទាប់​មក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ហាក់បីដូចជា​មិន​បានដឹង​រឿង​អ្វី​កើតឡើង ។ ពេល​ព្រឹក​ឡើង ក្មេង​ស្រី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​រៀន​វិញ ម្តាយ​ឃើញ​មាន​ឈាម​ប្រឡាក់​ខោ​ក៏​បាន​សួរនាំ ។ ទើប​កូនស្រី​បាន​និយាយ​រឿង​រាវ​ដែល​បាន​កើតឡើង​ប្រាប់​ម្តាយ​ឱ្យ​បានដឹង​ថា​អ្នក​ដែល​ចាប់រំលោភ​នោះ​គឺ​ឈ្មោះ កប ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ប្រញាប់​ទៅ​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​មាន​ករណី​រំលោភ​សេព​សន្ធ​វៈ​លើ​អនីតិជន​អាយុ​១១​ឆ្នាំ​នេះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​ជន​នេះ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​ដោយសារ​តែ​ប្រពន្ធ​របស់​ខ្លួន​កូនខ្ចី​ឆ្លងទន្លេ​ទើបបាន​២​ខែ ដោយសារ​តែ​ដាច់​ចំណី​យូរ​ទ្រាំ​មិន​បាន​នោះ​ក៏​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ ។ ក្នុង​ករណី​នេះ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល និង​ឱ្យ​ផ្តន្ទាទោស​តាម​ច្បាប់ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តា​នីតិវិធី​ច្បាប់​ហើយ ៕