លោក តែម ម៉ឺន លម្អិត​ផែនការមេ សម្រាប់​ពង្រឹង​ប្រដាល់​ត្រៀម​ស៊ី​ហ្គេម​២០២៣

dnt-news : កីឡាករ​ប្រដាល់​ថ្នាល​របស់​កម្ពុជា នឹង​ផ្តោត​សំខាន់​លើ​ការបង្កើន​ស្តង់ដារ​ហ្វឹកហាត់ និង​បញ្ជូនទៅ​ប្រកួត​កម្រិត​អន្តរជាតិ​ឲ្យ​កាន់តែច្រើន ដើម្បី​ឲ្យ​ពួកគេ​ទទួល​បទពិសោធន៍ មក​ពង្រឹង​ខ្លួន​បន្ថែមទៀត​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា លោកនាយ​ឧត្ដមសេនីយ៍ តែម ម៉ឺន​។​