កម្មវិធី​ថត​រូប​បំបែង​ភាគ​បាន​យ៉ាង​ឡូយ ដូច​អ្នក​ជំនាញ​ថត​រូប​អាជីព

DMD Clone ជា​កម្មវិធី​ថត​រូប​មួយ​ប្រភេទ ដែល​មាន​លក្ខណះ​ពិសេស​ខុស​ពី​កម្មវិធី​ថត​រូប​ដទៃ​ទៀត ដោយ​អាច​ថត​​រូប​បែង​ភាគ​​ផ្សេងៗ​​លើស​ពី ៧ ដង​ឯណោះ ដូច​អ្នក​ជំនាញ​ថត​រូប​​បែប Sport ឬ Action ។

 

កម្មវិធី​ថត​រូប​បំបែង​ភាគ​បាន​យ៉ាង​ឡូយ ដូច​អ្នក​ជំនាញ​ថត​រូប​អាជីព

 

វិធី​ថត​រូប​បែប​អស្ចារ្យ​នេះ ប្រិយមិត្ត​គ្រាន់​តែ​ចុច​ថត​យក​រូប​ឱ្យ​បាន​យ៉ាង​តិច ៧ សន្លឹក​ក្នុង​មួយ​ទីតាំង ដោយ​ដាក់​កម្មវិធី​នេះ​ឱ្យ​នៅ​នឹង​មួយ​កន្លែង ហើយ​ប្ដូរ​ទីតាំង​វត្ថុនោះ​ទៅ​កន្លែង​ជិត​ៗគ្នា រួច​ចុច​ថត​ម្ដង​ទៀត។ ​ប្រសិន​បើ​​ចង់​បាន​រូបភាព​បែប​ភ្លោះ (Twin)  ដំបូង​ត្រូវ​ថត​យក Background ជា​មុន រួច​អនុវត្ត​ដូច​ខាង​លើ  ​បន្ទាប់​មក​ចុច Finish ហើយ Save ជា​ការ​ស្រេច។

 

ស្រដៀង​គ្នា​ដែរ​នៅ​លើ​កាមេរ៉ា អ្នក​ជំនាញ​ថត​រូប​អាជីព ​តែង​​ប្រើ​មុខងារ Continue Shoot  ដែល​អាច​ចាប់​​យក​រូបភាព​បែប Sport ឬ Action ​បាន​ ដូច​នេះ​ប្រិយមិត្ត​អាច​ប្រើ​កម្មវិធី​នេះ​ដើម្បី​ពង្រីក​ចំណេះដឹង​លើ​ការ​ជំនាញ​ថត​រូប។

 

ទាញ​យក​សម្រាប់ Android

 

កម្មវិធី​ថត​រូប​បំបែង​ភាគ​បាន​យ៉ាង​ឡូយ ដូច​អ្នក​ជំនាញ​ថត​រូប​អាជីព

 

ទាញ​យក​សម្រាប់ iOS

កម្មវិធី​ថត​រូប​បំបែង​ភាគ​បាន​យ៉ាង​ឡូយ ដូច​អ្នក​ជំនាញ​ថត​រូប​អាជីព

 

ចុច​អាន៖  កម្មវិធី​​អាកាសធាតុ​​តម្លៃ​ ២​ ដុល្លារ ឥឡូវ​ដាក់​ឲ្យ​ទាញ​ឥត​គិត​ថ្លៃ​

 

អត្ថបទ៖ រក្សា

ប្រភព៖ Play Store , App Store