Benitez សម្រេច​បន្ត​ដឹកនាំ Newcastle ទោះ​ជា​ក្លឹប​ធ្លាក់​ពី Premier League

Rafael Benitez បាន​សម្រេច​ចិត្ត​បន្ត​ដឹកនាំ Newcastle United បន្ទាប់​ពី​មិន​អាច​ជួយ​ក្លឹប​ឲ្យ​នៅ Premier League ហើយ​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​២​របស់​អង់គ្លេស។

 

Benitez សម្រេច​បន្ត​ដឹកនាំ Newcastle ទោះ​ជា​ក្លឹប​ធ្លាក់​ពី Premier League

អ្នក​គាំទ្រ​បង្ហាញ​ការ​គាំទ្រ​​ឲ្យ​លោក Rafael Benitez

 

បុរស​សញ្ជាតិ​អេស្ប៉ាញ​មក​ដឹកនាំ Newcastle កាល​ពី​ខែ​មីនា ​បន្ទាប់​ពី​លោក Steve McClaren ត្រូវ បណ្ដេញ​ចេញ តែ​នៅ​មិន​អាច​ស្រោចស្រង់​ក្លឹប​ឲ្យ​នៅ Premier Leagueបាន។ លោក​បាន​ចុះ​កុងត្រា រយៈ​ពេល​៣​ឆ្នាំ​ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​សន្យា​មាន​ចំណុច​ដើម្បី​ដោះ​ខ្លួន​ថា បើ​សិន​ជា Newcastle ធ្លាក់​នោះ​Benitez អាច​ចាកចេញ​ពី​ក្លឹប​បាន។

 

“ក្តី​ស្រលាញ់ និង​ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​គឺជា​មូលហេតុ​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ។ Newcastle គឺ​ក្លឹប​ធំ ហើយ​ខ្ញុំ​ចង់​រួម​ចំណែក ដើម្បី​កសាង​អនាគត​នៅ​ទីនេះ”។ អតីត​អ្នក​ចាត់​ការ Liverpool និយាយក្រោយប្រកាសនៅជាមួយ Newcastle ដូច្នេះ៕

 

Benitez សម្រេច​បន្ត​ដឹកនាំ Newcastle ទោះ​ជា​ក្លឹប​ធ្លាក់​ពី Premier League

 

Benitez សម្រេច​បន្ត​ដឹកនាំ Newcastle ទោះ​ជា​ក្លឹប​ធ្លាក់​ពី Premier League

 

Benitez សម្រេច​បន្ត​ដឹកនាំ Newcastle ទោះ​ជា​ក្លឹប​ធ្លាក់​ពី Premier League

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC