ការ​ពិន័យ​មិន​ពាក់​​មួក​សុវត្ថិភាព​តាម​ផ្លូវ​លំ ​ត្រឹម​ត្រូវ​ឬ​ទេ?

ឃ្លីប​វីដេអូ​ប្រមាណ​ ៣​នាទី​ក្នុង​បណ្ដាញ​សង្គម ​FB រវាង​បុរស​ម្នាក់ជា​ឪពុក​សិស្ស​ដែល​ត្រូវ​ផាក​ពិន័យ និង​ប៉ូលិស​មាន​ជម្លោះ​តឹង​សរសៃ​ក​ដាក់​គ្នា​រឿង​ពិន័យ​មួក​សុវត្ថិភាព​​ព្រោះ​មិន​លើក​លែង​សូម្បី​ផ្លូវ​លំ កំពុង​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​យក្ស​យក​ទៅ​ពិភាក្សា​គ្នា​បែក​ផ្សេង ថា​តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​ផ្លូវ​លំ ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ។

 

ការ​ពិន័យ​មិន​ពាក់​​មួក​សុវត្ថិភាព​តាម​ផ្លូវ​លំ ​ត្រឹម​ត្រូវ​ឬ​ទេ?

 

វី​ដេ​អូ​មាន​អ្នក shareជា​ង ៧​ពាន់​ដង ពី​​ម្ចាស់ Account ឈ្មោះ ក្រុម អាត់​កឺ ដែល​មាន​អ្នក​ចូល​មក​បញ្ចេញ​មតិ​ច្រើន​សន្ធឹក​សន្ធាប់​នោះ ខ្លះ​បាន​ចាត់​ទុក​ថា​ការ​ពិន័យ​នេះ​គឺ​ដូច​ប្លន់​ឈាម​ស្រស់​ហួស​ហេតុ​ពេក ព្រោះ​ប៉ូលិស​ពិន័យ​នៅ​ផ្លូវ​ថ្នល់​មិន​អស់​ចិត្ត​មក​ពិន័យ​នៅ​ផ្លូវ​លំ​ទៀត និង​ថែម​ទាំង​មិន​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ​មុន​ទៀត។

 

ខ្លះ​ទៀត បញ្ចេញ​យោបល់​ថា ប៉ូលិស​ធ្វើ​ត្រូវ​ហើយ។​ ការ​អនុវត្ត​ច្បាប់​មិន​មែន​ធ្វើ​តែ​លើ​ផ្លូវ​ថ្នល់ ឬ​ផ្លូវ​ជាតិ​ធំ​ៗ​នោះ​ឡើយ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​អាច​កើត​ឡើង​បាន​គ្រប់​ពេល​គ្រប់​កន្លែង។ ឲ្យ​តែ​ផ្លូវ​គោក មិន​ថា​ផ្លូវ​លំ​ឬ​ផ្លូវ​ថ្នល់​នោះ​ទេ សូម្បី​ផ្លូវ​ដែក គឺ​ច្បាប់​ចរាចរណ៍​ត្រូវ​បាន​អនុវត្ត​ជានិច្ច។
​​
 

ការ​ពិន័យ​មិន​ពាក់​​មួក​សុវត្ថិភាព​តាម​ផ្លូវ​លំ ​ត្រឹម​ត្រូវ​ឬ​ទេ?

 

ការ​ពិន័យ​មិន​ពាក់​​មួក​សុវត្ថិភាព​តាម​ផ្លូវ​លំ ​ត្រឹម​ត្រូវ​ឬ​ទេ?

 

បើ​តាម​លោក ឡាង លន់ អធិការ​រង​ចរាចរណ៍​ប្រចាំ​ក្រុង​តា​ខ្មៅ ធ្លាប់​បាន​បញ្ជាក់​ថា ការ​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ គឺ​មិន​ចាំ​បាច់​មាន​ការ​ផ្ដល់​ដំណឹង​ជា​មុន​នោះ​ឡើយ។ ចំពោះ​គោល​ដៅ​គឺ​ចល័ត ហើយ​ទីតាំង​ក៏​មិន​អាច​ដាក់​ត្រួត​ពិនិត្យ​តែ​មួយ​កន្លែង​បាន​ដែរ។

 

លោក​ថា ៖ “បើ​យើង​មើល​ឃើញ​ទីតាំង​នោះ​ប្រជាពលរដ្ឋ​មាន​ការ​ពាក់​មួក​កើន​ឡើង​ហើយ នោះ​យើង​បន្លាស់​ទី​ទៅ​ទីតាំង​មួយ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ដឹង​ថា ការ​អនុវត្ត​ច្បាប់​គឺ​គ្រប់​ទីកន្លែង”។

 

លោក បន្ត​ថា កន្លង​មក​ការ​ផ្សព្វផ្សាយ​លើ​ការ​ពាក់​មួក​សុវត្ថិភាព គឺ​ខាង​លោក​ធ្លាប់​បាន​ចុះ​អប់រំ​ជាមួយ​អង្គការ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ផង​ដែរ។ ចំណែក​ការ​ពិន័យ​លើ​មួក​សុវត្ថិភាព​ចំនួន​១៥០០០រៀល ខាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ធ្លាប់​ជូន​ដំណឹង​យូរ​ណាស់​មក​ហើយ វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

 

តាម​មាត្រា​៣ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​ដែល​ប្រកាស​ឲ្យ​ប្រើ​​ក្នុង​ ឆ្នាំ​២០១៥ បាន​ចែង​ថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ ចរាចរណ៍​ផ្លូវ​គោក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ​ទាក់​ទិន​នឹង​បញ្ហា​នេះ ច្បាប់​ចរាចរណ៍​ត្រូវ​បាន​អនុវត្ត​លើ​ផ្លូវ​គោក​គ្រប់​ទី​កន្លែង មិន​ចំពោះ​ផ្លូវ​លំ នៅ​ក្នុង​ក្រុង​ ឬ​ជនបទ​ឡើយ៕

 

វីដេអូ សូមចុចត្រង់នេះ

 

អត្ថបទ៖ លឹម សុ​នា