ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

ផ្លូវរូងរថភ្លើងវែងជាងគេបំផុតក្នុងពិភពលោក នឹងបើកដំណើរការនៅសប្ដាហ៍ក្រោយ បន្ទាប់ពីចំណាយពេលសាងសង់អស់ជាង ១៧ឆ្នាំ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

ផ្លូវរូងនេះមានប្រវែង ៥៧គីឡូម៉ែត្រ មានឈ្មោះ Gotthard Base Tunnel (GBT) ដែលសាងសង់ទម្លុះប្រជុំភ្នំ Gotthard កាត់តាមជួរភ្នំ Alps នៅប្រទេសស្វីស។

រូងខាងលើ ត្រូវបានគេធ្វើគម្រោងសាងសង់លើកដំបូងនៅឆ្នាំ ១៩៤៧ តែទើបចាប់ផ្ដើមដំណើរការ ការដ្ឋាននៅ ១៧ឆ្នាំចុងក្រោយ។ ផ្លូវរថភ្លើងនេះមានចំនួន ២ខ្សែ ដោយមួយទៅ មួយមក។ ការតេស្ដសាកល្បងរថភ្លើងនឹងចាប់ផ្ដើមនៅថ្ងៃទី ១ខែមិថុនាសប្ដាហ៍ក្រោយ ហើយរថភ្លើងមានដឹកអ្នកដំណើរនឹងចាប់ផ្ដើមនៅថ្ងៃទី ១១ ខែធ្នូ ខាងមុខ។

បើតាមប្រភព ថ្មភ្នំប្រមាណ ២៨,២លានតោនត្រូវបានគេកកាយយកចេញ និងទឹកប្រាក់ចំណាយលើការសាងសង់មានចំនួន ១២ពាន់លានដុល្លារអាមេរិក ដែលអាចកាត់បន្ថយពេលធ្វើដំណើររាប់ម៉ោង មកត្រឹមជាង ១ម៉ោងទៅដល់អឺរ៉ុប ជាមួយល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ាស៊ីនខួងថ្មដ៏ធំសម្បើមបាន ចោះថ្មជិត ៣០ម៉ែត្រក្នុងមួយថ្ងៃៗ។ រូង GBT នេះបានវ៉ាដាច់រូងភ្នំ Seikan វែងបំផុតក្នុងលោករបស់ជប៉ុន ដែលមានប្រវែងជាង ៥៣គីឡូម៉ែត្រ និងរូង Channel Tunnel ភ្ជាប់ពីអង់គ្លេស និងបារាំង ប្រវែង ៥០គីឡូម៉ែត្រទៀតផង៕

ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: