ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​

ស្ត្រីជាម្ដាយជនជាតិឥណ្ឌាវ័យ១៩ឆ្នាំម្នាក់បានផ្ដល់កំណើតទារកជាកូនស្រី ដែលមានទម្ងន់ស្មើពីរដងនៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា បង្កឲ្យមានការភ្ញាក់ផ្អើលពីមនុស្សជាច្រើន។

ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​

តាមសារព័ត៌មាន Huffington Post ទារិកាខាងលើត្រូវបានបង្កើតដោយការវះកាត់កាលពីថ្ងៃច័ន្ទកន្លងទៅនៅមន្ទីរពេទ្យក្រុង Hassan រដ្ឋKarnataka ប្រទេសឥណ្ឌា។ នាងមានទម្ងន់ ១៥ផោនដែលស្មើនឹង ៦,៨គីឡូក្រាម។

ក្រោយការឲ្យកំណើតដល់ទារិកាខាងលើ ទាំងម្ដាយនិងគ្រូពេទ្យបានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង។ “ក្នុងបទពិសោធន៍ជាគ្រូពេទ្យ២៥ឆ្នាំរបស់ខ្ញុំ មិនដែលបានជួបទារកធំបែបនេះទេ។ វាគួរឲ្យអស្ចារ្យ ហើយខ្ញុំជឿថានាងមិនគ្រាន់តែជាទារកទម្ងន់ធ្ងន់ជាងគេកើតនៅឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែនាងជាទារកទម្ងន់ធ្ងន់ជាងគេនៅលើពិភពលោកនេះ “។

តាមការឲ្យដឹងពីគ្រូពេទ្យ សុខភាពម្ដាយរបស់ទារកខាងលើដែលមានអាយុ១៩ឆ្នាំ ទម្ងន់៩៤គីឡូក្រាម គឺមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពីឲ្យកំណើតកូនរួច។

ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​

ចំពោះទារិកាដែលពុំទាន់បានដាក់ឈ្មោះខាងលើគឺមានទម្ងន់ធ្ងន់ជាងទារកកំណត់ត្រាធ្ងន់បំផុតក្នុងលោកបច្ចុប្បន្នគឺ ទារិកា Carisa Rusack ទម្ងន់៦,៤៩គីឡូក្រាមមកពីរដ្ឋ Massachusetts  សហរដ្ឋអាមេរិក៕

ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: