តារា ៣ រូប​ជួប​ទុក្ខ​ធំ​ក្នុង​ខែ​នេះ

យ៉ាង​ហោច​ណាស់​មាន​តារា ៣ ដួង​បាន​ជួប​ទុក្ខ​ធំ​នៅ​ក្នុង​ខែ​នេះ ដោយ​ឪពុក ឬ​ម្ដាយ​របស់​ពួក​គេ​ទទួល​អនិច្ចកម្ម​ដោយ​មូល​ហេតុ​ផ្សេងៗ។

 

១. តារា​ចម្រៀង ដួង វីរសិទ្ធ៖ កំពុង​ជួប​ទុក្ខ​ធំ​ឪពុក​របស់​លោក​បាន​ទទួល​អនិច្ចកម្ម​កាល​ទាប​ភ្លឺ​យប់​មិញ​នេះ​ដោយ​សារ​រោគាពាធ។ ពេល​នេះ​សព​តម្កល់​នៅ​គេហដ្ឋាន​ម្ដុំ​ផ្សារ​ត្រាំ​ខ្នារ ខេត្ត​តាកែវ។

 

តារា ៣ រូប​ជួប​ទុក្ខ​ធំ​ក្នុង​ខែ​នេះ

 

២. តារា​សម្ដែង ណូ ជ័យរិទ្ធី៖ កំពុង​ជួប​ទុក្ខ​ធំ ព្រោះ​ត្រូវ​ម្ដាយ​ស្លាប់​ចោល​កាល​ពី​សប្ដាហ៍​មុន​ដោយ​ជរាពាធ​ និង​បាន​រៀបចំ​បុណ្យ​គម្រប់ ៧ថ្ងៃ​បញ្ចប់​រួច​រាល់​កាល​ពី​ម្សិលមិញ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម។ ពិធី​បុណ្យ​នោះ​មាន​អ្នក​សិល្បៈ​រួម​អាជីព​តិចតួច​ប៉ុណ្ណោះ​ចូលរួម ធ្វើ​ឱ្យ​ម្ហូប​អាហារ ដែល​ត្រៀម​ទុក​សម្រាប់​ពួក​គេ​សល់​ជា​ច្រើន។

 

តារា ៣ រូប​ជួប​ទុក្ខ​ធំ​ក្នុង​ខែ​នេះ

 

៣. អតីតតារា​សម្ដែង ម៉េង វិមានរតនា៖ ក៏​បាន​ជួប​ទុក្ខ​ដែរ ដោយ​ម្ដាយ​ឈ្មោះ ម៉េង សុម៉េត ​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​សប្ដាហ៍​មុន​ដោយ​សារ​ជំងឺ​គាំង​បេះដូង និង​បាន​រៀបចំ​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​រួចរាល់​កាល​ពី​ម្សិលមិញ​ដូច​គ្នា​ដែរ៕

 

តារា ៣ រូប​ជួប​ទុក្ខ​ធំ​ក្នុង​ខែ​នេះ

អត្ថបទ៖ សំ ជំនាញ