ស្រាយ​មន្ទិល​​រូប​ ពេជ្រ សោភា ឈឺ​ធ្ងន់​ដែល​​​កំពុង​ចែក​ចាយ​លើហ្វេសប៊ុក

រូបភាព​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​ដាក់​បំពង់​អុកស៊ីហ្សែន​ដើម្បី​ជំនួយ​ផ្លូវ​ដង្ហើម​​របស់​ ពេជ្រ​ សោភា កំពុង​តែ​​ត្រូវ​បាន​អ្នក​លេង​សង្គម​ហ្វេសប៊ុក​ចែក​ចាយ​ពី​មួយ​ទៅ​មួយ​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ថា​ជា​ស្ថានភាព​ពិតបច្ចុប្បន្ន​​របស់​តារា​ចម្រៀង​រូប​នេះ។

 

ស្រាយ​មន្ទិល​​រូប​ ពេជ្រ សោភា ឈឺ​ធ្ងន់​ដែល​​​កំពុង​ចែក​ចាយ​លើហ្វេសប៊ុក

 

​(សកម្មភាព​នៅ​ក្នុង​បទ​ចម្រៀង​ “កុំ​បំភ្លេច​អូន”)

 

តាម​ពិត រូប​ភាព​ដែល​បាន​ចែក​​ចាយ​នោះ​ ជា​សកម្មភាព​នៅ​ក្នុង​បទ​ចម្រៀង​ “កុំ​បំភ្លេច​អូន” ប៉ុណ្ណោះ​ មិន​មែន​ជា​ស្ថាន​ភាព​ជំងឺ​ពិត​ប្រាកដ​របស់​ សោភា​ទេ ការ​ចែក​ចាយ​រូប​នេះ​ធ្វើ​ឲ្យ​អ្នក​លេង​សង្គម​ហ្វេសប៊ុក​ ជាពិសេស​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ស្ថានភាព​ជំងឺ​របស់​ ពេជ្រ សោភា។​

 

វិល​មក​ស្ថានភាព​បច្ចុប្បន្ន​របស់​​គ្រូ​បង្វឹក​ (Coach) កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២នេះ​វិញ ​លោក G-Devith ដែល​ជា​ដៃ​គូ​ចម្រៀង​របស់​ សោភា ​បាន​​ប្រាប់​មក​កាន់ Sabay ខ្លី​ថា​ “ពេល​នេះ​បង​ ភា​ គាត់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ថៃ​ដោយ​គ្រូ​ពេទ្យ​ប្រាប់​ថា​ គ្រាន់​តែ​ឲ្យ​គាត់​សម្រាក​ឲ្យ​បាន​ច្រើន​សម្រាប់​លទ្ធផល​ជំងឺ​យ៉ាង​ណា ​ខ្ញុំ​ក៏​មិន​​ទាន់​ច្បាស់​​​ដែរ ​ព្រោះ​អត់​ទាន់​បាន​ជួប​ពេទ្យ​ដូច​គ្នា”។ ៕

 

ស្រាយ​មន្ទិល​​រូប​ ពេជ្រ សោភា ឈឺ​ធ្ងន់​ដែល​​​កំពុង​ចែក​ចាយ​លើហ្វេសប៊ុក

(ពេជ្រ សោភា ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ប៉ាយាថៃ)

 

ទស្សនា MV បទ”កុំ​បំភ្លេច​អូន” ដើម្បី​ស្រាយ​ចម្ងល់៖

 

 

អត្ថបទ៖ SAMEDY​​​​​​​​​​