មូលហេតុដែលអ្នកគួរតែ ម៉ាស្សាជើង របស់អ្នក ជារៀងរាល់យប់មុនចូលដេក

ការម៉ាស្សាគឺជាវិធីសាស្ត្រព្យាបាលមួយ ក្នុងនោះរាប់បញ្ចូលទាំងការសម្រួលដល់រាងកាយ និងបញ្ហាផ្សេងទៀតជាច្រើនផងដែរ។ ការម៉ាស្សានេះអាចត្រូវបានធ្វើឡើងដោយខ្លាំងៗ រំញ័រ និងការម៉ាស្សាដងខ្លួនដោយអ្នកជំនាញ។ កាម៉ាស្សាធម្មតាអាចត្រូវបានធ្វើឡើងដោយម្រាមដៃ បាតដៃ ខ្នងដៃ ឬកែងដៃ ក៏ដូចជាជង្គង់ និងប្រអប់ជើង។ ការម៉ាស្សានឹងជួយសម្រួលដល់សម្ពាធឈាម និងធ្វើឲ្យជាតិពុលចេញមកក្រៅ។

ការម៉ាស្សាមួយក្នុងចំណោមការម៉ាស្សាដ៏មានអត្ថប្រយោជន៍បំផុតនោះគឺការម៉ាស្សាបាតជើង។ កន្លែងផ្សេងៗនៅលើប្រអប់ជើងមានការទាក់ទងជាមួយនឹងក្រពេញរាងកាយផ្សេងៗគ្នា។ នោះគឺជាមូលហេតុដែលការម៉ាស្សាប្រអប់ជើងនៅមុនពេលចូលគេង មានអត្ថប្រយោជន៍ដល់សុខភាពជាទូទៅរបស់អ្នក។

ប្រសិទ្ធភាពជាវិជ្ជមាននៃការម៉ាស្សាបាតជើងរួមមាន៖

– សម្រួលដល់ចលនាឈាម
– ព្យាបាលជំងឺជាច្រើន និងការពារមុខងាររបស់ក្រពេញផ្សេងៗ
– មានអត្ថប្រយោជន៍សម្រាប់បញ្ហាស្ពឹកជើងរ៉ាំរ៉ៃ
– ធ្វើឲ្យអ្នកគេងលក់ស្រួល
– កាត់បន្ថយការហើមជើងអំឡុងពេលមានផ្ទៃពោះ
– ធ្វើឲ្យស្បែកស្អាត

សូមចាប់ផ្តើមម៉ាស្សាជើងរបស់អ្នកចាប់ពេលនេះ ហើយអ្នកនឹងទទួលបានលទ្ធផលដ៏អស្ចារ្យ៕

ប្រភព៖ baykdang

  • មូលហេតុដែលអ្នកគួរតែ ម៉ាស្សាជើង របស់អ្នក ជារៀងរាល់យប់មុនចូលដេក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: