ក្មេងប្រុសកុលសម្ព័ន្ធ Mangyan ដ៏ក្រីក្រម្នាក់មានគំនិតការច្នៃប្រឌិតរម៉ូតថយន្តបានយ៉ាងស្រស់ស្អាត!

ក្មេងប្រុសក្រីក្រកុលសម្ព័ន្ធ Mangyan ម្នាក់មានគំនិតច្នៃប្រឧិតម៉ូតរថយន្ដក្មេងលេងចេញពីស្បែកជើងចាស់បានយ៉ាងច្រើនម៉ូត។   វាពិតជាគួរឱ្យហួសចិត្តដែលយើងកំពុងរស់នៅក្នុងពិភពលោកនិងជាមួយបច្ចេកវិទ្យា, ក៏ប៉ុន្តែនៅតែមានតំបន់មួយចំនួន មិនទាន់មានភ្លើងអគ្គីសនីប្រើប្រាស់នូវឡើយ ។

ក្មេងប្រុស កុលសម្ព័ន្ធ Mangyan តូចម្នាក់មានឈ្មោះថា Jupel នៅក្នុងប្រទេសហ្វីលីពីនហើយគេគឺជាសិស្សនៅ សាលា​បឋម​សិក្សា​ Casillon ។ Jupel រស់នៅក្នុងកន្លែងមួយដោយគ្មានភ្លើងអគ្គិសនី  ហើយ​គ្រួសារគេ​ក្រីក្រណាស់សូម្បីតែស្បែកជើងផ្ទាត់ក៏គេមិនអាចទិញពាក់ ដូចនេះ​គេ​ដើរទៅសាលារៀនដោយជើងទទេរ ហើយម្យ៉ាងទៀតគេ​ដើរ​ទៅ​សាលា​រៀន​ម្ដងៗ​  ចំណាយ​រយះពេល 20 នាទីទើបទៅ​ដល់ ។

ទោះបីជាមានការខ្វះខាតយ៉ាងណាក៏គេមានគំនិតបង្កើតអ្វីមួយដែលថ្មីបានយ៉ាងស្រស់ស្អាត់ ដោយគេក៏បានបង្កើតល្បែងក្មេងលេង(រថយន្ត)ចេញពីស្បែកជើងចាស់ៗ ។

តោះ​សូម​ទស្សនា​នូវ​អ្វីៗ​ដែល​ក្មេង​ប្រុស​ម្នាក់​នេះ​ច្នៃ​​បន្តិច​មើល​ឡូយ​ដែរ​អត់​ ៖

គំនិតរបស់គេមានការកោតសសើរយ៉ារខ្លាំង..

ប្រភព៖ 

អត្ថបទ៖ samrach


  • ក្មេងប្រុសកុលសម្ព័ន្ធ Mangyan ដ៏ក្រីក្រម្នាក់មានគំនិតការច្នៃប្រឌិតរម៉ូតថយន្តបានយ៉ាងស្រស់ស្អាត!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: