កូនឈើ​រាប់ពាន់​រាប់​ម៉ឺន​ដើម​ ត្រូវ​បាន​គេ​កាប់​ដឹក​យក​មក​លក់​នៅ​ទីផ្សារ ចំណែក​មេព្រៃ​ខំប្រឹង​ដាំ​

កូនឈើ​រាប់ពាន់​រាប់​ម៉ឺន​ដើម​ ត្រូវ​បាន​គេ​កាប់​ដឹក​យក​មក​លក់​នៅ​ទីផ្សារ ចំណែក​មេព្រៃ​ខំប្រឹង​ដាំ​

​កំពង់ធំ ៖ ព្រៃឈើ​តូច​ធំ ត្រូវ​បាន​គេ​កាប់​រុករាន​ព្រៃ ​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​​រដ្ឋ យក​មក​លក់​នៅ​ទីផ្សារ យ៉ាង​គគ្រឹក​គ្រេង ដោយ​ពុំ​បាន​ហាមឃាត់ ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​មេព្រៃ​នោះ​ឡើយ ថែមទាំង​បណ្ដែត​បណ្តោយ​ឲ្យ​មានការ​ដឹក​ជា​ហូរហែ ដូច​បុណ្យកឋិន ក្នុង​មួយ​យប់​ទាំង​កាឡេ​ថង​ ដឹកឈើ​មូល និង​ដឹក​កូនឈើ មិន​តិច​ជាង ៣០​កាឡេ​ថង​នោះ​ទេ ចេញពី​ព្រៃ​អង់​តែ​ន ព្រៃ​សហគមន៍ ស្ថិត​នៅក្នុង​ឃុំ​ក្រយៀ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម កំពុងតែ​រីក​ដុះដាល​យ៉ាង​ខ្លាំង ដែល​ក្រុម​អ្នក​ដឹក​ខ្លះ​បាន​កាប់​ឈើ​ធំៗ​ ហើយ​កាត់​ជា​អុស​ម៉ែត្រ អ្នកខ្លះ​កាប់​ឈើមូល​តូចៗ​ សម្រាប់​លក់​ឲ្យ​ដេប៉ូ ក្នុង​នោះ​ក៏​មាន​រថយន្ត​ប្រភេទ យី​ឌុប​៥​ផ្លូវ ដឹក​ឈើមូល​ចេញពី​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បន្តកន្ទុយ​គ្នា​ទាំងយប់​ទាំង​ថ្ងៃ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ​រថយន្ត​ទាំងនេះ បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​នេះ ឲ្យ​ខូចខាត​យ៉ាងដំណំ ស្ទើរតែ​ពុំ​អាច​ចរាចរ​បាន។​

​សកម្មភាព​ដឹកឈើ​មូល​ និង​កូនឈើ​ទាំងនេះ មហាជន​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​សមត្ថ​កិ​ច្ច​ជំនាញ​មេព្រៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពុំ​មាន​វិធានការ​ទប់ស្កាត់​អ្វី​បន្តិច​សោះ បែរជា​បណ្តែតបណ្តោយ​ឲ្យ​ មានការ​កាប់​ដឹកជញ្ជូន​យ៉ាងនេះ​ទៅវិញ បែរជា​ក្នុង​១​ឆ្នាំៗ​មានបុណ្យ​រុក្ខទិវា​ម្តង ​នាំគ្នា​ទៅ​ដាំ​កូនឈើ​បាន​ពី​ ៤​ទៅ​៥​ពាន់​ដើម ​រួច​នាំគ្នា​ថត ចំណែក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​រៀង​រាល់ថ្ងៃ​ក្នុង​១​ថ្ងៃៗ ​រាប់ពាន់​ រាប់​ម៉ឺន​ដើម​វិញ​នោះ​​ បែរជា​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នា​ក់​ នាំគ្នា​មើល​រំលង​អំពី​បញ្ហា​នេះ​ទៅវិញ ចំណែក​ព្រៃឈើ​ដែល​ធំ​ស្រាប់ ហេតុអ្វី​បានជា​មិន​នាំគ្នា​ថែ​រក្សា​។​

​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ធ្លាប់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ចំពោះ​កូនឈើ​ប្រសិន​ណា​ជា​កាប់​នៅក្នុង​ដី​សម្បទាន​សង្គមកិច្ច ​ដោយ​មាន​លិខិត​អនុញ្ញាត​ នោះ​វា​អត់​មាន​ខុស​ច្បា​ប់​នោះ​ទេ​ ក៏ប៉ុន្តែ​បើសិនណា​ជា​ពួកគាត់​កាប់​ ចេញពី​ក្នុង​តំបន់​ព្រៃ​ហាមឃាត់ ឬ​ព្រៃ​សហគមន៍​ នោះ​គឺ​ត្រូវ​មានទោស​ចំពោះមុខ​ច្បាប់ លោក​នឹង​ដាក់​ផែនការ​ដល់​គ្រប់​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទាំ​ង​អស់​ ក្នុង​ខេត្តកំពង់ធំ​ឲ្យ​មាន​វិធានការ​ខ្ពស់​ ចំពោះ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​កូនឈើ​តូចៗ​នេះ៕​