អាជ្ញាធរឃាត់រថយន្ត​ឯកឧត្តម កឹម សុខា តែក្នុង​រថ​យន្ត​នោះ​មាន​តែ​ភរិយា​ និពន្ធដោយ : ថ្មីៗ       26-05-2016, 11:56 am         4578

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377អាជ្ញាធរឃាត់រថយន្ត​ឯកឧត្តម កឹម សុខា តែក្នុង​រថ​យន្ត​នោះ​មាន​តែ​ភរិយា​រូបសមត្ថកិច្ច​ឃាត់រថយន្ត​ឯកឧត្តម កឹម សុខា ពីហ្វេសប៊ុក​លោក អេង ឆៃអ៊ាង នៅម៉ោងប្រមាណ ១១ និង ៣៥ នាទី ព្រឹក​ថ្ងៃព្រហស្បតិ៍​ នេះ អាជ្ញាធរ​​បាន​ឃាត់​រថយន្ត​ឯក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅលើ​បណ្តោយ​ផ្លូវព្រះ​​នរោត្តម ក្បែរសាលាពញ្ញាហុក។ នេះបើតាម​លោក អេង ឆៃអ៊ាង​ ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មានថ្មីៗ​នៅមុននេះ​​បន្តិច​។

តែយ៉ា់ងណាបើតា​ម​លោក អេង ឆៃអ៊ាង ដដែល នៅ​ក្នុង​រថយន្ត​​ឯកឧត្តម​ កឹម សុខា ដែលអាជ្ញាធរបាន​ឃាត់នោះ ​មិន​មានវត្តមាន​​ឯកឧត្តម​ កឹម សុខា​ នៅលើ​រថយន្ត​នោះឡើយ ដោយមានតែ​ភរិយា​របស់​ឯក​ឧត្តម កឹម សុខា និង​អ្នក​បើក​ឡាន​ម្នាក់​ប៉ុណ្ណោះ​។ ហើយលោកថា ក្រោយ​ពី​មិនឃើញ​ឯក​ឧត្តម​ កឹម​ សុខា សមត្ថកិច្ច​ ក៏បានអនុញ្ញាតឲ្យ​ភរិយាឯក​ឧត្តម កឹម សុខា និងអ្នក​បើក​រថយន្ត​នោះ​បើក​រថយន្ត​ចេញ​​ទៅ។

លោក អេង ឆៃ​អ៊ាង ចាត់ទុក​ទង្វើរបស់អាជ្ញាធរ​ឃាត់រថយន្ត​ឯកឧត្តម កឹម សុខា ថា ជាការប៉ុនប៉ង​ចាប់​ខ្លួន​ឯកឧត្តម​ កឹម សុខា​ ដែលជាអ្នក​តំណាងរាស្រ្ត ហើយ​វា​រំ​លោ​ភ​នឹងច្បាប់​រដ្ឋ​ធម្មនុញ្ញ។ មន្រ្តី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ ឯក​ឧត្តម កឹម សុខា កំពុងនៅក្នុង​ប្រទេស​នៅឡើយ​ទេ។ «ឯកឧត្តម កឹម សុខា ធ្លាប់បញ្ជាក់​ជំហរហើយថា​ លោក មិន​ខ្លាច​នឹង​សមត្ថកិច្ច​ចាប់​ខ្លួន​នោះទេ»។ នេះជាការបន្ថែម​របស់​លោក អេង ឆៃ​អ៊ាង ដែល​ស្រង់​សម្តី​ឯក​ឧត្តម​ កឹម សុខា​។

ភ្លាមៗ​នេះដែរ គណបក្ស​សង្គ្រោះជាតិ ក៏ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ប្រាប់ដល់​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ​ និងអង្គការទាំងអស់ អំពីការ​ឃាត់ខ្លួនរថយន្តឯកឧត្តម កឹម សុខា ដោយសមត្ថកិច្ច ដែលប្រដាប់​ដោយអាវុធ​នៅ​ក្នុង​ដៃ៕