សមត្ថកិច្ច​ឃាត់​រថយន្ត​លោក កឹម សុខា នៅ​លើ​ផ្លូវ​នរោត្តម​ក្បែរ​សាលា​ពញាហុក

សមត្ថកិច្ច​ឃាត់​រថយន្ត​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​លើ​ផ្លូវ​នរោត្តម​ក្បែរ​សាលា​ពញាហុក នៅ​ថ្ងៃ​ទី​២៦ ឧសភា ប៉ុន្តែ​លោក កឹម សុខា មិន​នៅ​ក្នុង​រថយន្ត​ទេ​នោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្នុង​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​នោះ គឺមាន​ប្រពន្ធ​លោក កឹម សុខា ខណៈ​លោក កឹម សុខា កំពុង​​នៅ​​ទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ចាក់​អង្រែ​នៅ​ឡើយ។

ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់​នេះ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​នោះ​ត្រឡប់​វិញ​ហើយ ក្រោយ​សមត្ថកិច្ច​ពិនិត្យ​ក្នុង​រថយន្ត​នោះ មិន​ឃើញ​លោក កឹម សុខា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។