ខឹង​មិន​ឲ្យ​យក​ពស់​ចូល​ជិះ​រថយន្តក្រុង​ជាមួយ ក៏​…​ ​

6 Videos


បុរសអ្នកបើករថយន្តក្រុងម្នាក់នៅតំបន់ Zhengzhou បានជួបរឿងមួយស៊យយ៉ាងខ្លាំង ដោយសារតែធ្វើតាមច្បាប់ដ៏តឹងរឹងដែលបានចែងដាក់ឲ្យគាត់ធ្វើតាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមខែឧសភា ពេលនោះមានបុរសម្នាក់បានចូលមកជិះរថយន្តក្រុង ដោយមានសត្វពស់សម្បុរលឿងលាយខ្មៅ កាន់មកជាមួយ ។ ដោយសារតែច្បាប់មិនអនុញ្ញាតឲ្យមានសត្វក្នុងរថយន្តក្រុង ទើបបុរសអ្នកបើកបររូបនោះបានចេញទៅប្រាប់គេពីបទបញ្ជា ។

ខឹង​មិន​ឲ្យ​យក​ពស់​ចូល​ជិះ​រថយន្តក្រុង​ជាមួយ ក៏​…​ ​

បុរសរូបនោះក៏បានបកស្រាយហេតុផលដែរថា សត្វពស់នោះគ្រាន់តែជាសត្វចិញ្ចឹមលោកប៉ុណ្ណោះ ហើយវាគ្មានពិសទេ តែដោយសារអ្នកបើកបរនៅតែចចេសមិនព្រមឲ្យយកចូល បុរសម្នាក់នោះក៏ទម្លាក់ពស់នោះចោលលើរថយន្តក្រុង ហើយក៏រត់ចេញបាត់ទៅ ។ សត្វពស់នោះបានធ្វើឲ្យអ្នកដំណើរលើរថយន្តក្រុងភ័យស្លន់ស្លោរយ៉ាងខ្លាំង និង បាននាំគ្នារត់ចេញពីរថយន្តក្រុងយ៉ាងប្រញាប់ប្រញាល់ ។

ខឹង​មិន​ឲ្យ​យក​ពស់​ចូល​ជិះ​រថយន្តក្រុង​ជាមួយ ក៏​…​ ​

បន្ទាប់ពីអ្នកដំណើរចុះអស់ពីរថយន្ត បុរសអ្នកបើកបរក៏បានចាប់ពស់នោះមកដាក់ក្នុងទ្រុងជាមួយនឹងដៃទទេ តែលោកពិតជាភ័យខ្លាចខ្លាំងណាស់ ដែលធ្វើឲ្យបែកញើសស្រោចពេញខ្លួន ។ យ៉ាងណាក្តី គ្មាននរណាម្នាក់ដែលបន្ទោសលើអ្នកដែលបោះពស់នោះចោលទេ ព្រោះគេដឹងថា ទោះបីជាគ្មានពស់ រថយន្តក្រុងនៅតែធ្វើឲ្យអ្នកដំណើរភ័យខ្លាចដូចគ្នា ព្រោះតែល្បឿននៃការបើកបរពួកគេ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

ខឹង​មិន​ឲ្យ​យក​ពស់​ចូល​ជិះ​រថយន្តក្រុង​ជាមួយ ក៏​…​ ​
ខឹង​មិន​ឲ្យ​យក​ពស់​ចូល​ជិះ​រថយន្តក្រុង​ជាមួយ ក៏​…​ ​