ក្រសួងធនធានទឹក ចេញប្រកាសថា រយៈពេល៣ថ្ងៃនេះ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់សមុទ្រ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់ឆ្នេរសមុទ្រ និងនៅលើផ្ទៃសមុទ្រ ដោយរលកសមុទ្រអាចមានកំពស់ចាប់ពី១ ទៅដល់ ២.៥០ម៉ែត្រ។

ដោយឡែកក្រសួងបានធ្វើការព្យាករអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ដោយរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា នៅតំបន់ខ្ពង់រាប និងវាលទំនាប ជាពិសេសតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ជាប់បន្តពីបង្គរ ទៅច្រើន។

ខាងក្រោមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក ចេញប្រកាសថា រយៈពេល៣ថ្ងៃនេះ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់សមុទ្រ