Harry Styles បង្អួត​ម៉ូដ​សក់​ថ្មី​ ពេល​ថត​​រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ

​Harry Styles ​​សមាជិក​ក្រុម​ចម្រៀង​ One Direction បាន​បង្ហាញ​ម៉ូដ​សក់​ថ្មី​របស់​ខ្លួន​ ជា​មួយការ​តែង​ខ្លួន​បែប​ឆ្នាំ​ ១៩៤០ ខណៈ​ពេល​ថត​​ខ្សែ​ភាព​យន្ត​ Dunkirk។

 

Harry Styles បង្អួត​ម៉ូដ​សក់​ថ្មី​ ពេល​ថត​​រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ

 

Dunkirk គឺ​ជា​ខ្សែ​ភាពយន្ត​ដំបូង​របស់​សមាជិក​វ័យ​ ២២​ ឆ្នាំ​នេះ​ ដោយ​​តម្រូវ​ឲ្យ​​​លះ​បង់​ម៉ូដ​សក់​វែង​ដែល​ខំ​សន្សំ​​ទុក​ជា​យូរ​មក​ហើយ។ ​

 

Harry Styles បង្អួត​ម៉ូដ​សក់​ថ្មី​ ពេល​ថត​​រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ

 

Dunkirk ជា​ខ្សែ​ភាព​យន្ត​​ផ្អែក​លើ​រឿង​ពិត​មួយ​ដែល​និយាយ​អំពី​ប្រតិបត្តិការ​ដ៏​ធំ​​មួយ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។ វា​ជា​ប្រតិបត្តិការ​ប្រវត្តិសាស្ត្រ​ ដែល​កើត​ឡើង​​នៅ​ប្រទេស​​​បារាំង​ ចន្លោះ​ ថ្ងៃ​ទី​ ២៧ ឧសភា​ ដល់​ ថ្ងៃ​ទី​ ៤​ មិថុនា​ ឆ្នាំ​ ១៩៤០។ ខ្សែភាពយន្ត​នេះ​ដែរ​នឹង​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​ នា​ថ្ងៃ​ទី​ ២១​ កក្កដា​ ឆ្នាំ​ ២០១៧៕​

​​​​​​​

Harry Styles បង្អួត​ម៉ូដ​សក់​ថ្មី​ ពេល​ថត​​រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ

 

Harry Styles បង្អួត​ម៉ូដ​សក់​ថ្មី​ ពេល​ថត​​រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ

 

ចុច​អាន៖ តួ​ចោរ​សមុទ្រ ​Johnny Depp ​ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ក្រោយ​រៀប​ការ​១៥​ខែ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail