អាហារ៥មុខជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់

ពេលមានអារម្មណ៍តានតឹងអារម្មណ៍ស្រ្តេសកើតឡើង មនុស្សជាច្រើនជ្រើសរើសវិធីផ្សេងៗដើម្បីបំបាត់អារម្មណ៍តប់ប្រមល់ទាំងនោះ។ តាមរយៈការដើរលេងលំហែខួរក្បាល ឬវិធីជាច្រើនទៀត ជាមួយគ្នានោះ វិបសាយសុខភាព Food Network និង Health 24 ក៏បានណែនាំ អាហារមួយចំនួនសម្រាប់ញ៉ាំដែលមានប្រសិទ្ធភាព អាចបំបាត់អាការៈស្តែ្រសតប់ប្រមល់បាន៖

១. ចេក
ផ្លែចេកសំបូរសារជាតិ ប៉ូតាស្យូម ជារ៉ែខនិជសំខាន់មួយជួយបំបាត់អារម្មណ៍តានតឹងបានពេលបរិភោគ។ សារជាតិ អាមីណូអាស៊ីត ល្អ
Tryptophan មាននៅក្នុងចេកជួយឲ្យអារម្មណ៍អ្នកស្ងប់ស្ងៀម ដោយជួយបង្កើត អ័រម៉ូន Serotonin (អ័រម៉ូនធ្វើមានអារម្មណ៍ស្រស់ថ្លា)។

២. ទឹកដោះគោ ឬ ទឹកដោះគោជូរ
ទឹកដោះគោ ឬ ទឹកដោះគោជូរ (យ៉ាអួរ) សំបូរដោយជាតិកាល់ស្យូម និងវីតាមីន B ល្អសម្រាប់ការលូតលាស់ឆ្អឹងនិងធ្មេញ និងសំខាន់
សម្រាប់សុខភាពសរសៃប្រសាទផងដែរ។ ក្នុងទឹកដោះគោ ឬយ៉ាអួរ ក៏មានសារជាតិ Tryptophan ដែលជួយឲ្យអារម្មណ៍អ្នកស្ងប់ស្ងាត់បំបាត់ស្រ្តេស។ ការញ៉ាំទឹកដោះគោមួយកែវមុនចូលគេង ជាការណែនាំពីអ្នកជំនាញសុខភាពជាច្រើន ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។

៣. ក្រូច
ផ្លែក្រូចច្រើនប្រភេទ សំបូរដោយវីតាមីន C ។ វីតាមីន C ក្នុងផ្លែក្រូចជួយពង្រឹងប្រព័ន្ធស៊ាំនិងប្រឆាំងនឹងភាពស្រ្តេស។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយរក្សារ៉ាឌីកាល់សេរី ត្រួតពិនិត្យនិងជួសជុលកោសិកាចាស់ៗនៃរាងកាយផងដែរ។

៤. សាច់ត្រី
សាច់ត្រី ជាពិសេស សាច់ត្រីធូណា ត្រី ម៉ាខែរែល សំបូរជាតិ អូមេហ្គា3 ដែលជួយអារម្មណ៍ឲ្យបានល្អប្រសើរ កាត់បន្ថយអារម្មណ៍ស្រ្តេសជាតិអូមេហ្គា3 ជាអាស៊ីតខ្លាញ់ឆ្អែត ដែលជួយការពារសុខភាពបេះដូងពីជំងឺ បេះដូងផងដែរ។

៥. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិសំបូរជាតិវីតាមីន B ម៉ាញ៉េស្យូម ជាតិសរសៃ Fiber ជួយរក្សាកម្រិតជាតិស្ករឲ្យបានល្អ និងជួយបំបាត់អារម្មណ៍ស្រ្តែស។ គ្រាប់ផ្លែឈើ(Nut អាចរកទិញបាននៅផ្សារទំនើប) សណ្ដែកដី សំបូរជាតិ វីតាមីន B វីតាមីន E ម៉ាញ៉េស្យូម ស័ង្កសី ជួយបំបាត់ភាពស្រ្តែសបានដោយមានប្រសិទ្ធភាពផងដែរ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អាហារ៥មុខជួយ​បំបាត់​ភាព​ស្ត្រេស តប់​ប្រមល់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:សុខភាព
Tags: