Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…

6 Videos


តារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ លោក Rain និង មិត្តស្រី Kim Tae Hee ត្រូវបានគេឃើញនៅព្រលានយន្តហោះអន្តរជាតិ Gimpo កាលពីពេលថ្មីៗនេះ ។ ក្រោយពីឃើញបែបនេះ គេបានអាចបញ្ជាក់បានថា ពាក្យចចាមអារ៉ាមដែលថា អ្នកទាំងពីរលួចលាក់ទៅដើរលម្ហែកាយជាមួយគ្នានៅកោះ Jeju គឺជាការពិត ។

Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…

រូបថតអ្នកទាំងពីរនៅព្រលានយន្តហោះត្រូវបានសារព័ត៌មានមួយយកទៅបង្ហោះកាលពីពាក់កណ្តាលខែឧសភា ដោយបញ្ជាក់ថា ជាពេលមួយដែលពួកគេវិលត្រឡប់ពីដើរលម្ហែកាយ ។ គេបានបញ្ជាក់ថែមទៀតដែរថា គូស្នេហានេះក៏នៅតែចង់លាក់បាំងរឿងដើរកម្សាន្តជាមួយគ្នានេះដែរ ដោយនាង Kim បានចាកចេញមុន ហើយ ១០ នាទីក្រោយមក ទើបលោក Rain ចាកចេញ ។ 

Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…

អ្នកទាំងពីរក៏កំពុងឋិតក្រោមពាក្យចចាមអារ៉ាមថា នឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ តែទោះបីជាយ៉ាងណាក្តី ពួកគេមិនបានចេញមុខបកស្រាយរឿងនេះឲ្យច្បាស់លាស់ទេ ។ គួររំឭកដែរថា អ្នកទាំងពីរបានទាក់ទងគ្នាជាង ៣ ឆ្នាំមកហើយ ពោលគឺតាំងពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៣ ៕ ថាវរិទ្ធ (ប្រភព ៖ អលខេផប)

Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…
Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…
Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…
Rain និង សង្សារ ដើរ​លម្ហែកាយ​ជាមួយគ្នា​នៅ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត