អតិថិជន​ ទទួល​បាន​ម៉ា​យ​ក្រូ​វ៉េវ​ភ្លាមៗ​ ពេល​ទិញ​ម៉ាស៊ីនត្រជាក់​​សាម​សុង

អតិថិជន​ ទទួល​បាន​ម៉ា​យ​ក្រូ​វ៉េវ​ភ្លាមៗ​ ពេល​ទិញ​ម៉ាស៊ីនត្រជាក់​​សាម​សុង



រាល់​ការ​ជាវ​ម៉ាស៊ីន​ត្រជាក់​សាម​សុង The Triangle ចាប់​ថ្ងៃនេះ​តទៅ អតិថិជន​នឹង​ទទួល​បាន​ការ​ថែម​ជូន​នូវ​ម៉ាយក្រូវ៉េវ ​សាម​សុង ​ភ្លាម​ដោយ​ឥតគិតថ្លៃ​។ ការ​ថែម​ជូន​នឹង​ត្រូវ​ធ្វើឡើង​រហូត​ដល់​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៦​។ នៅ​រង់ចាំ​ដល់​ណា​ទៀត ទទួល​បាន​ទាំង​ម៉ាស៊ីនត្រជាក់ ដែល​ផ្តល់​នូវ​ផាសុក​ភាព និង​រង្វាន់​ដ៏​អស្ចារ្យ​បែបនេះ!

ម៉ាស៊ីន​ត្រជាក់​ សាម​សុង The Triangle អាច​រក្សា​សីតុណ្ហភាព​នៅក្នុង​បន្ទប់​ឲ្យ​ត្រជាក់​ថេរ​រហូត ​ដោយ​មិន​ចាំ​បាច់​បិទ​បើក ឬក៏​កំណត់​សីតុណ្ហភាព​ចុះឡើង ដូច្នេះ​វា​ប្រើប្រាស់​ថាមពល អគ្គិសនី​កាន់តែ​តិច​ជាង​មុន​។ បច្ចេកវិទ្យា Digital Inverter ជំនាន់​ថ្មី​ប្រើប្រាស់​ថាមពល ត្រឹមតែ​៣២% នៃ​ការប្រើប្រាស់​ថា​ម​ពល​ម៉ាស៊ីនត្រជាក់​ធម្មតា​មានន័យថា ​វា​អាច​សន្សំសំចៃ រហូតដល់​ទៅ ៦៨%​។ មុខងារ​នេះ​នឹង​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន​ជាង​មុន ដោយសារ​ដំណើរការ​ក្នុង​កម្រិត​អតិបរិមា ​ជាមួយនឹង​ល្បឿន​កង្ហារ​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ដើម្បី​បង្គ្រប់​ភាព​ត្រជាក់​ក្នុង​បន្ទប់​។

អតិថិជន​មិនបាច់​បារម្ភ​ពី​ភាព​ក្ដៅស្អុះ​ស្អាប់​ទៀត​នោះ​ឡើយ ដោយ​គ្រាន់តែ​ត្រូវការ​ម៉ាស៊ីន ត្រជាក់​មួយ​ពី​ក្រុមហ៊ុន​សាម​សុង ​ប៉ុណ្ណោះ​៕

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង​។ តាមរយៈ​ការបង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អ៊ីនធឺណិត​(Internet of Things) ដែល​មាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​ និង​សកម្ម​នៅក្នុង​ឧស្សា​ហ​កម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន ៣១៩.០០០ នាក់ នៅ​ទូទាំង ៨៤ ប្រទេស ដោយមាន​បរិមា​ណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។

ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហ​ទំព័រ news.samsung.com​​

អតិថិជន​ ទទួល​បាន​ម៉ា​យ​ក្រូ​វ៉េវ​ភ្លាមៗ​ ពេល​ទិញ​ម៉ាស៊ីនត្រជាក់​​សាម​សុង