ខុន​ដូ D’Seaview ទទួល​បាន​ភាព​ទាក់ទាញ និង​ការ​កោតសរសើរ​

ខុន​ដូ D’Seaview ទទួល​បាន​ភាព​ទាក់ទាញ និង​ការ​កោតសរសើរ​



ការសាងសង់​អគារ D’Seaview ជាង​ប៉ុន្មាន​ខែ​មកនេះ​ បាន​ដំណើរការ​ទៅ​យ៉ាង​លឿន​ទៅតាម​គម្រោ ង ព្រោះ​សន្ទុះ​នៃ​ចំណាប់អារម្មណ៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​មានការ​កើនឡើង​។ តាម​របាយ ការណ៍​សារព័ត៌មាន​បាន​បង្ហាញ​នូវ​អត្ថប្រយោជន៍​នៃ​ការរស់នៅ ​ដែល​មាន​ភាព​ទាក់ទាញ ការ​ប្រកួត​ប្រជែង​តម្លៃ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គម្រោង​អភិវឌ្ឍន៍ D’Seaview នេះ​សាង​សង់​ ដោយ​ក្រុម​សិង្ហ​បុរី​ ដែល​មាន​ប្រវត្តិ​ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​សាងសង់ ហើយ​គម្រោង​នេះ​នឹង​ក្លាយជា​ការ​វិនិយោគ​ដ៏​ទាក់ទាញ​។​

​អ្នកស្រី បួ ច័ន្ធូ ដែល​ទើបតែ​ត្រលប់​មកពី​សហរដ្ឋអាមេរិក បន្ទាប់​រស់នៅ​ទីនោះ អស់​ជាច្រើន​ឆ្នាំ បាន សម្រេចចិត្ត​ទិញ​ខុន​ដូ D’Seaview បន្ទាប់ពី​អ្នកស្រី​ទទួល​បាន​ការណែនាំ​ពី​មិត្តភ័ក្ដិ និង​សហគមន៍ជំនួញ​។

អ្នកស្រី​បាន​មានប្រសាសន៍ថា «​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​ ដែល​ខ្ញុំ​មានឱកាស​មានផ្ទះ​ផ្ទាល់ខ្លួន បែរមុខ​ទៅ​មាត់សមុទ្រ និង​អាច​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​សមុទ្រ​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចូលចិត្ត​ការ​រចនា​ខុន​ដូ​នេះ ហើយ​ទីធ្លា និង​សេវាកម្ម​ផ្សេងៗ​មាននៅ​ក្នុង D’Seaview តែម្តង​​» ។
D’Seaview ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី ៩៨១៨ ម៉ែត្រការ៉េ មាន​ខុន​ដូ​សរុប​ចំនួន ៧៣៧ និង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម ៧០ កន្លែង​ ដែល​ស័ក្តិសម​សម្រាប់​ជំនួញ​ដូចជា ​៖ សណ្ឋាគារ ហាង មណ្ឌល​សុខ​ភា​ព ហាង​កែ​សម្ផស្ស ក្លិប​ហាត់ប្រាណ ការិយាល័យ​ពាណិជ្ជកម្ម និង​ជំនួញ​ជាច្រើន​ទៀត​។​

​អ្នកស្រី​ច​ន្ធូ​បាន​បន្ថែម​ថា​ « បរិក្ខារ​ និង​សេវាកម្ម ដែល​នឹង​មាននៅ D’Seaview ដូចជា​ ភោជនីយដ្ឋាន ផ្សារ​ទំនើប​ និង​មណ្ឌល​សុខភាព​។ វា​មាន​ភាព​ទាក់ទាញ​ណាស់ គ្រប់យ៉ាង​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​គ្រួសារ ត្រូវការ និង​ចង់បាន គឺ​ត្រូវ​បាន​រួមបញ្ចូល​នៅ​កន្លែង​តែមួយ​ប្រកបដោយ​ផាសុកភាព និង​ទំនុកចិត្ត​។ គ្រួសារ​របស់ខ្ញុំ​ចូលចិត្ត​គំនិត ​និង​ការរៀបចំ​បែបនេះ​ណាស់ ដូច្នេះហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​ខុន​ដូ នៅ​ទីនោះ​»។

​លោក ថៃ ដា​រឹទ្ធ ដែល​ជា​អ្នកជំនួញ​ម្នាក់​បាន​និយាយ​ថា​៖ « ខ្ញុំ​ទិញ​ខុន​ដូ​មួយ​នៅ D’Seaview ពីព្រោះ វា​គឺជា​គម្រោង​ខុន​ដូ​ ដែល​ធំ និង​ទំនើប​តែមួយ​នៅ​ខេត្ត​ព្រះសីហនុ​។ អ្វី​ដែល​ទាក់ទាញ​ខ្ញុំ​ទៀត​នោះ គឺ​វា​នៅ​ជិត​សណ្ឋាគារ​សុខា និង​ឆ្នេរសមុទ្រ​ ដែល​ជា​កន្លែង​មាន​អ្វីៗ​គ្រប់យ៉ាង​។ វា​ជា​ការ​ល្អ​ដែល ទិញ​ខុន​ដូ​ស្នាក់នៅ​ផ្ទាល់ខ្លួន ឬ សម្រាប់​វិនិយោគ​នៅពេល​ក្រោយ​។ ហើយ​តម្លៃ​ក៏​សមរម្យ​»៕

​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ស្វែងយល់​ពី D’Seaview លោកអ្នក​អាច​ទៅកាន់ ការិយាល័យ​នៅ​ឯ​អគារ​កាណាឌីយ៉ា​ភ្នំពេញ ឬ នៅ​ខេត្ត​ព្រះសីហនុ ឬ​ទូរស័ព្ទ​ទៅកាន់ 023 985 828 / 097 768 9090 ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមចូលទៅ​កាន់ www.mycamhomes.com​​

ខុន​ដូ D’Seaview ទទួល​បាន​ភាព​ទាក់ទាញ និង​ការ​កោតសរសើរ​