សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន ប្រារព្ធ​ខួបកំណើត​គម្រប់​៨២ ឈាន​ចូល​៨៣​ឆ្នាំ​

សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន ប្រារព្ធ​ខួបកំណើត​គម្រប់​៨២ ឈាន​ចូល​៨៣​ឆ្នាំ​



ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា នៅ​ថ្ងៃ​នេះ​បាន​ប្រារព្ធ​ខួបកំណើត​របស់​សម្ដេច​គម្រប់​៨២ ឈាន​ចូល ៨៣​ឆ្នាំ ដោយ​ទទួល​បាន​នូវ​សារ​ជូនពរ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន និង​ពី​បុគ្គល​មួយ​ចំនួន​ទៀត។

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គឺជា​វរជន​ដ៏​ឆ្នើម​មួយ​រូប​ក្នុងចំណោម សម្ដេច​ទាំងបី ដែល​ត្រូវបាន​គេ​ស្គាល់​ថា មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ដោយ​សម្តេច​បាន​ចូលរួម​ជាមួយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ជា ស៊ីម និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​អ្នកស្នេហាជាតិ​មួយ​ចំនួន​ទៀត​ក្នុង​អតីតកាល ដើម្បី​វាយ​ផ្តួលរំលំ​របប​ខ្មែរ​ក្រហម​ឲ្យ​បរាជ័យ​នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។

ក្រោយមក​សម្ដេច​បាន​បន្ត​រួបរួម​ក្នុង​ការ​ដឹកនាំ​កសាង​ប្រទេស​កម្ពុជា នៅ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​ផង និង​ទប់ទល់​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ត្រីភាគី​នៅ​ជាយដែន ភាគ​ខាងលិច​ប្រទេស ព្រមទាំង​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

សម្រាប់​ខ្លឹមសារ​នៃ​សារលិខិត​ជូនពរ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​សម្ដេច​ប្រធានរដ្ឋសភា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ស្នាដៃ​យ៉ាង​ធំធេង​របស់​សម្ដេច ក្នុង​បុព្វហេតុ​ដើម្បី​ប្រទេសជាតិ និង​មាតុភូមិ​។ សារលិខិត​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​ប្រោស​ព្រំ​សព្វ​សារ​ធុ​ការ​ពរជ័យ គ្រប់ប្រការ​ជូន​សម្តេច​ឲ្យ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ ដើម្បី​បាន​បន្ត​ចូលរួម​ចំណែក​ក្នុង​ដឹកនាំ និង​កសាង​ប្រទេស​ត​ទៅ​មុខទៀត​៕
សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន ប្រារព្ធ​ខួបកំណើត​គម្រប់​៨២ ឈាន​ចូល​៨៣​ឆ្នាំ​

សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន ប្រារព្ធ​ខួបកំណើត​គម្រប់​៨២ ឈាន​ចូល​៨៣​ឆ្នាំ​