ពេជ្រ សោភា ត្រូវបាននារីម្នាក់ ដាក់បណ្តាសារឲ្យស្លាប់ ខណៈជំងឺធ្វើទុកខ្លាំង

ភ្នំពេញ៖ តារាចម្រៀងថ្គាមខ្លា ដែលមានស្វាមីជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក អ្នកនាង ពេជ្រ សោភា បន្ទាប់ពីធ្លាក់ខ្លួនឈឺ និងកំពុងតែទទួល យកការព្យាបាល ពីក្រុមវេជ្ជបណ្ឌិត នៅប្រទេសថៃនោះ នាងក៏ស្រាប់តែត្រូវបាននារីម្នាក់ វាយប្រហារយ៉ាងចាស់ដៃរួច ជាមួយនិងការដាក់បណ្តាសារ ឲ្យឆាប់ស្លាប់ថែមទៀតផង ។

ខណៈដែលអ្នកគាំទ្រ និងអ្នកស្រលាញ់ អ្នកនាង ពេជ្រ សោភា កំពុងតែមាន ការព្រួយបារម្ភ និងបន់ស្រន់ឲ្យនាងឆាប់ជា និងបានវិលមកផ្តើម ការងារសិល្បៈវិញនោះ ស្រាប់តែមាននារីម្នាក់ដែល តាំងខ្លួនថាជាអ្នកសិល្បៈ មានឈ្មោះថា «Ah Smey Leader Sloy» បានធ្វើការវាយប្រហារនាង យ៉ាងចាស់ដៃ មិនសំចៃមាត់ថា « ឆាប់ងាប់ទៅពេជ្រ សោភា អើយកុំរស់នាំធ្ងន់ផែនដីអី បើល្ងីល្ងើយ៉ាងនេះ ខ្ញុំក៏ជាអ្នកចំរៀងដែរ តែខ្ញុំមិនបានធ្វើចរិកធូថ្លៃដូច ពេជ្រ សោភា ដែរដើរហេ កុបរកប្រុស អាឡេមអាឡាម អាសនោះទេ»។

នៅក្នុងសាររិះគន់ទៅលើ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះ បែបក្នុង ន័យប្រមាថជីវិត របស់នាងទៀតថា «ដំណឹងមរណះភាព កាភាវាបានងាប់ហើយ បន្ទាប់ពីទៅព្យាបាលនៅថៃ សូមចូលរួមត្រេកអរផង ដែលវាងាប់បានសំរេច ស្អែកនេះទៅផ្សារទិញមាន់ទា ជប់លៀងមីកាភាវាងាប់ មានមិត្តណាចង់ចូលរួមអត់?»។

តាមរយៈសារទាំងអស់នេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា នារីម្នាក់នេះ ហាក់មិនសូវពេញចិត្ត តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា នោះទេ ផ្ទុយទៅវិញនាង បែរជាបង្ហាញសារ វាយប្រហារធ្ងន់ៗទៅលើ ពេជ្រ សោភា ទាំងដែលនាងពេលនេះ មានអាការៈឈឺធ្ងន់ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានលើកមុនថា តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​ហង្ស​មាស​ អ្នក​នាង ​ពេជ្រ សោភា កំពុង​ត្រូវ​បាន​​​ទៅ​​សង្គ្រោះ​ និង​ព្យាបាល​​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ​ ​​ក្នុង​ប្រទេស​​ថៃ បន្ទាប់​​ពី​​អាការៈ​​ជំងឺ​​ឈាម​ស​ស៊ីឈាមក្រហម​របស់នាង​ បាន​រើឡើង​យ៉ាង​ធ្ងន់ធ្ងរ ​​​។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២៥ ​ឧសភា​​ ​កំពូល​តារាចម្រៀង​អ្នកនាង​ពេជ្រ សោភា ​បានទៅ​​​ព្យាបាលជំងឺ​​នៅ​មន្ទីរពេទ្យប៉ា​យ៉ា​​ថៃ ក្រុង​បាងកក ។

ក្នុងនោះ មាន​បងប្អូន​ជាអ្នក​គាំទ្រ​គាត់បាន​​ជូនពរ​ឱ្យ​​គាត់​​ឆាប់​​ជា​សះស្បើយ​ ដើម្បី​បម្រើ​អារ​ម្ម​ណ៍​​ប្រជាពលរដ្ឋ​វិញ ហើយ​ក៏​​សង្ឃឹម​ថា ​​​កុសលផលបុណ្យ​​​ដែល​គាត់​បាន​ជួយ​គេ​​ជា​ច្រើន​មកនោះ ​សូម​ជួយ​​ឱ្យ​គាត់​​មាន​សុ​វត្ថិ​ភាពដែរ​ក្នុង​ការ​​​​ព្យាបាលជំងឺ​នោះ។

យ៉ាង​ណា​​​​ក៏​​​ដោយ ​រហូត​​មក​ដល់​​​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ដឹង​​ថា អាការ​​ជំងឺ​របស់​នាង​​បាន​ធូរស្បើយ​ ឬ​​​​យ៉ាងណា​នោះទេ ខណៈ​​​​ដែល​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភខ្លាំងណាស់ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload