សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

សិស្ស​សាលា និង​ជនជាតិ​បរទេស ជា​ពិសេស​ជប៉ុន កំពុង​តែ​ពេញ​និយម​រសជាតិ​តែ​បៃតង​ពិសេស​ម្យ៉ាង នៅ​ហាង​កាហ្វេ​មួយ នា​កណ្ដាល​រាជធានី​ភ្នំពេញ​នេះ​តែ​ម្ដង។ Sabay ក៏​បាន​សាក​ល្បង​ដែរ ពិត​ជា​ឆ្ងាញ់​ប្លែក​របស់​គេ​មែន ឯ​តម្លៃ​វិញ ក៏​សមរម្យ​ទៀត។ នោះ​គឺ តែ​បៃតង​ ម៉ាច្ចា (Macha) នៅ​ហាង​កាហ្វេ Machart Cafe។

 

ម៉ាច្ចាឡាតេ និង​ការ៉េម​ទន់ រសជាតិ​វ៉ានីឡា និង ម៉ាច្ចា និង​ការ៉េម​ទន់ រសជាតិ​វ៉ានីឡា ជា​ប្រភេទ​តែ​បៃតង​ដែល​លក់ដាច់​ជាង​គេ​នៅ​ហាង​មួយ​នេះ។

 

សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

 

លោក ង៉ូវ ហៃលាំង ម្ចាស់​ហាង​កាហ្វេ Machart Cafe បាន​ប្រាប់ Sabay ថា “សិស្ស​សាលា និង​ជនជាតិ​បរទេស ភាគ​ច្រើន​គឺ​ជប៉ុន តែង​កុម្ម៉ង់​តែ​បៃតង​ម៉ាច្ចា​នេះ ពេល​មក​ហាង​ម្ដងៗ ព្រោះ​តែ​វា​មាន​រស​ជាតិ​ឆ្ងាញ់​ខុស​ពី​តែ​បៃតង​លើ​ទីផ្សារ និង​ហាង​កាហ្វេ​ដទៃ​ទៀត”។

 

ម្ចាស់​ហាង​វ័យ​ក្មេង​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​រូប​នេះ បាន​អះអាង​ថា រាល់​គ្រឿង​ផ្សំ និង​វត្ថុ​ធាតុ​ដើម​របស់​តែ​ប្រភេទ​នេះ គឺ​យក​មក​ពី​ជប៉ុន​ផ្ទាល់​តែ​ម្ដង រហូត​ដល់​ភ្ញៀវ​ជនជាតិ​ជប៉ុន​សរសើរ​ថា​មាន​រសជាតិ​ឆ្ងាញ់​ដូច​នៅ​ជប៉ុន។ ក្រៅ​ពី​រសជាតិ​ឆ្ងាញ់ តែ​បៃតង​ប្រភេទ​នេះ មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន ដូចជា ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង និង​ការ​ពារ​រោគ​មហារីក ជា​ដើម។

 

ក្រៅ​ពី​នេះ ទឹក​ដោះ​គោ​គីណាកុ និង​ការ៉េម​ទន់ (Kinako Milk) បង្អែម​ជប៉ុន (Parfait) និង​មីឆា​ជប៉ុន (យ៉ាគី​ឧដុង) ជាមួយ​ទឹក​ជ្រលក់​ពិសេស ក៏​ភ្ញៀវ​ចូល​ចិត្ត​កុម្ម៉ង់​ដែរ ខណៈ​ដែល​គ្រឿង​ផ្សំ​យក​មក​ពី​ជប៉ុន​សុទ្ធ​ដូច​គ្នា​នឹង​តែ​បៃតង​ដែរ។

 

សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

បង្អែម​ជប៉ុន Parfait

 

តែ​បៃតង (Macha) ជា​តែ​ពេញ​និយម​បំផុត​សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ជប៉ុន។ តែ​ប្រភេទ​នេះ ត្រូវ​បាន​ដាំ​យ៉ាង​ពិសេស​បែប​ធម្មជាតិ និង​ចម្រាញ់​កិន​តាម​បែប​ក្បួន​បុរាណ​ប្រពៃណី​ជប៉ុន ដើម្បី​ធានា​ផ្ដល់​នូវ​គុណភាព និង​អត្ថប្រយោជន៍​មហា​សាល​ដល់​សុខភាព​អ្នក​ញ៉ាំ។ តែ​បៃតង​ម៉ាច្ចា ខុស​ពី​តែ​បៃតង​ធម្មតា​ (green tea) លើ​ទីផ្សារ ដោយ​សារ​តែ​បៃតង​លើ​ទីផ្សារ​ធម្មតា ភាគ​ច្រើន​នាំ​ចូល​មក​ពី​ថៃ ខណៈ​ដែល​របៀប​ដាំ និង​ចម្រាញ់​ខុស​គ្នា​ពី​ជប៉ុន ជា​ហេតុ​ធ្វើ​ឲ្យ​រសជាតិ និង​គុណ​ប្រយោជន៍​រឹត​តែ​ខុស​គ្នា​ទៅ​ទៀត។

 

ហាង​កាហ្វេ Machart Cafe ត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រើ concept ជា​បណ្ណាល័យ មាន​បរិយាកាស​ស្ងប់​ស្ងាត់​សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ និង​សិស្ស​ធ្វើ​ការងារ​សាលា។ Machart Cafe មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ ៣៨ Eo បណ្ដោយ​ផ្លូវ ១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ (ក្បែរ​កែង​សាលា​រចនា)។ ដើម្បី​កុម្ម៉ង់ និង​ឲ្យ​ដឹក​ជញ្ជូន​ដល់​កន្លែង សូម​ទាក់ទង​លេខ 077 910 310 / 070 910 310 ។

 

សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

 

អូ! ឥលូវ​នេះ កំពុង​មាន​ប្រូម៉ូសិន​ពិសេស​ណា៎! ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ សិស្ស-និស្សិត នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% លើ​រាល់ menu ទាំង​អស់ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស ឬ​កាត​និស្សិត​ ទៅ​កាន់​បុគ្គលិក​ហាង​ ជា​ការ​ស្រេច។ ឯ​ថ្ងៃ​ទី​២៨-២៩ សប្ដាហ៍​នេះ Machart Cafe នឹង​អបអរ​ខួប​១​ឆ្នាំ​របស់​ខ្លួន ព្រម​ទាំង​បញ្ចុះ​តម្លៃ​ ២០% លើ​រាល់ menu ទាំង​អស់​ក្នុង​ឱកាស​នេះ​ដែរ។

 

ចាំ​អី​ទៀត! សាក​ល្បង​នឹង​គេ​មើល៍ តែ​បៃតង​រសជាតិ​ជប៉ុន​សុទ្ធ​ឆ្ងាញ់​ប៉ុណ្ណា​ទៅ!

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​​ទំព័រ​ហ្វេសប៊ុក Machart Cafe: www.facebook.com/TheMatchartCafe ៕

 

សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

មីឆា​ជប៉ុន​ យ៉ាគី ឧដុង

 

សាក​ញ៉ាំ​តែ​បៃតង​ពិសេស​នេះ​មើល៍ ល្បី​ថា​សុទ្ធ​មក​ជប៉ុន ហើយ​ឆ្ងាញ់​ប្លែក​ពី​គេ​ទៀត

 

អត្ថបទ៖ សុផាត