កូនប្រុស បេ​ក​ខេ​ម មិន​ចង់​នៅ​ជាមួយ​គ្រួសារ ព្រោះតែ​ស្រី​

6 Videos


លោក Brooklyn Beckham ដែលត្រូវជាកូនច្បងរបស់តារាបាល់ទាត់ដ៏ល្បីឈ្មោះ David Beckham បានឲ្យដឹងថា រូបគេមិនចង់ប្តូរទៅនៅចក្រភពអង់គ្លេសទេ ព្រោះថា វាអាចធ្វើឲ្យលោកចាកឆ្ងាយពីមិត្តស្រី តារាសម្តែងវ័យ ១៩ ឆ្នាំ Chloe Grace Moretz ។ 

កូនប្រុស បេ​ក​ខេ​ម មិន​ចង់​នៅ​ជាមួយ​គ្រួសារ ព្រោះតែ​ស្រី​

យោងតាមប្រភពសារព័ត៌មាន គេបានដឹងថា លោក Brooklyn ចង់ចុះឈ្មោះចូលរៀនបន្តនៅ Los Angeles ដើម្បីអាចនៅក្បែរមិត្តស្រីជាទីស្រឡាញ់ ហើយចំពោះរឿងនេះ គ្រួសារលោក ក៏ដូចជាម្តាយលោកផ្ទាល់ Victoria Beckham មិនចង់ឲ្យលោកធ្វើតាមអ្វីដែលលោកគិតនោះទេ គឺចង់ឲ្យលោកទៅរស់នៅចក្រភពអង់គ្លេស ដើម្បីអាចនៅក្បែរគ្រួសារ ។ Victoria ពិតជាបារម្ភពីរឿងនេះណាស់ ព្រោះវាជាលើកដំបូងដែលកូនប្រុសមិនរស់នៅជាមួយគ្រួសារ តែនាងក៏យល់ដែរថា វាជាចំណែកមួយនៃការធំដឹងក្តី ហើយវាក៏មិនមែនជាកំហុសមិត្តស្រីកូនប្រុសនាងដែរ ។

កូនប្រុស បេ​ក​ខេ​ម មិន​ចង់​នៅ​ជាមួយ​គ្រួសារ ព្រោះតែ​ស្រី​

នាងក៏បានបញ្ចុះបញ្ចូលកូនប្រុសឲ្យទៅរៀននៅសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសដែរ តែកូនប្រុសនាងមិនស្តាប់ ដោយប្រាប់នាងថា វាជាការសម្រេចចិត្តរបស់រូបគេ ។ សូមបញ្ជាក់ផងដែរថា លោក Brooklyn និង នាង Chloe បានទាក់ទងគ្នាតាំងតែពីឆ្នាំ ២០១៤ ម្ល៉េះ តែមិនដែលហ៊ានទៅណាមកណាជាមួយគ្នាទេ ព្រោះខ្លាចការរិះគន់ដែលនៅជុំវិញខ្លួនពួកគេ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

កូនប្រុស បេ​ក​ខេ​ម មិន​ចង់​នៅ​ជាមួយ​គ្រួសារ ព្រោះតែ​ស្រី​