ហួសចិត្ត ! អត់ឲ្យលុយ​ទិញ​ស្រា ​ចង​.​ក​សម្លាប់​ខ្លួន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ធ្វើ​កម្មករ​ នៅ​ប្រទេស​ថៃ​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​សម្រេចចិត្ត​ប្រើ​ខ្សែភ្លើង​ចងក​ ទៅ​នឹង​ធ្មឹ​ម​ដំបូលផ្ទះ​សម្លាប់​ខ្លួន​ ព្រោះតែ​សុំ​លុយ​ប្រពន្ធ​៣០​ដុល្លារ​ដើម្បី​ទិញ​ស្រា​ផឹក​មិន​បាន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ពេញ​ភូមិ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​បងប្រុស​ របស់​ជន​រង​គ្រោះ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​ចងក​នៅ​លើដំបូល​ផ្ទះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ 

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​វ វ៉ា​ន់​សែង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទើប​ត្រឡប់​មក​វិញ មាន​ប្រពន្ធ​ឈ្មោះ យ៉ា​ន់ ស្រី​យិ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​អ្នក​ទាំង​២​នាក់​នេះ ទើប​រៀប​ការ​បាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ​) ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ ទៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​រឿង​គំនុំ ឬ​ឃាតកម្ម​នោះ​ទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរ  កាលពី​​វេលា​ ម៉ោង​៥ ​ទៀប​ភ្លឺថ្ងៃ​ទី ​២២ ​​កុម្ភៈ ​​២០១៦ ស្ថិត​នៅ​​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ​។​

​​មន្ត្រី​​កង​រា​ជ​អាវុធហត្ថ ក្រុង​សៀមរាប​ បាន​ឱ្យ​ដឹង​​​ថា ​នារី​វ័យក្មេង​​​​ ដែល​ចង.ក​ ធ្វើ​អត្តឃាត​​ខ្លួនឯង​នេះ​ ឈ្មោះ ឆៃ លក្ខណា​ អាយុ​១៧​ឆ្នាំ ​មាន​ទីលំនៅ​ កន្លែងកើតហេតុ​ខាង​លើ​ ​ធ្វើ​អត្តឃាត​ដោយ​​ យក​ក្រមាចង.ក ​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​​ កម្ពស់​១,៩៤​ ម៉ែត្រ​ ​មូលហេតុ​បណ្តាល​មក​ពី​​ មាន​បញ្ហា​ក្នុង​​ក្រុម​គ្រួសារ​ ឈាន​ទៅ​​​ចង.ក​​ សម្លាប់​ខ្លួនឯង​តែ​ម្តង ​។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​​សមត្ថកិច្ច​ ចុះ​ពិនិត្យ ​​និង​ធ្វើ​កោសល្យ​វិ​ច័យ ​​ទៅ​លើ​ដងខ្លួន​ សព​រួច​មក​ ​​បាន​សន្និដ្ឋាន​​​ថា ​​​នារី​​រង​គ្រោះ ពិតជា​ចង.កសម្លាប់​ខ្លួនឯង ប្រាកដ​មែន មិន​ពាក់​ព័​ន្ទ រឿង​ឃាតកម្ម​ នោះ​ឡើយ​ ​រួច​ក៏​ប្រគល់​​​ឱ្យក្រុម​គ្រួសារ ​រៀបចំ​​ធ្វើបុណ្យ តាម​ប្រពៃណី​ ៕​​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត ! អត់ឲ្យលុយ​ទិញ​ស្រា ​ចង​.​ក​សម្លាប់​ខ្លួន

ហួសចិត្ត ! អត់ឲ្យលុយ​ទិញ​ស្រា ​ចង​.​ក​សម្លាប់​ខ្លួន