បែកធ្លាយ! អ្នកសុំទានវ័យក្មេង មានកុងធនាគារជាច្រើន និងមានប្រាក់ឲ្យ អ្នករកស៊ីខ្ចីលុយបន្ថែមទៀត!

ឥណ្ឌា៖ ប្រិយមិត្ដប្រហែលជាមិនជឿនោះទេ ដែលអ្នកសុំទានម្នាក់ បែរជាមានប្រាក់ច្រើនជាង មនុស្សថ្នាក់កណ្ដាល និងរឿងអ្នកសុំទានមួយរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។

នេះបើតាមការដកស្រង់ពីគេហទំព័របរទេសបានឲ្យដឹងថា Pappu Kumar អាយុ ៣៣ឆ្នាំ ដែលមានមុខរបរជាអ្នកសុំទានរយៈពេល ៨ឆ្នាំ នៅតាមដងផ្លូវ Patna នៃរដ្ឋ Bihar មាន ៤កុងធនាគារ ដែលកុងនីមួយៗមានប្រាក់ ៧,៥០០ ដុល្លារ និងមានអចលនទ្រព្យតម្លៃ ១៨៥,០០០ ដុល្លារផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ពី បុរសជាអ្នកសុំទាននេះទៀតនោះ គឺរូបគាត់ជាអ្នកចងការប្រាក់ ដែលតែងតែឲ្យប្រាក់ អ្នករកស៊ីក្នុងតំបន់ខ្ចី និងយកការប្រាក់ពីបំណុលទាំងនោះ តែទោះជាមានបានបែបនេះក្ដី ក៏រូបគាត់នៅតែ មិនបញ្ឈប់មុខរបរជាអ្នកសុំទាននេះផងដែរ។

យ៉ាងណាមិញ តាំងពីដើមមក Pappu មិនដែលមានបំណងចង់ ធ្វើជាអ្នកសុំទាននោះទេ ដែលកាលពីមុន រូបគេក៏បានចូលរៀនថ្នាក់វិទ្យាល័យ និងមានបំណងចង់សិក្សាផ្នែកវិស្វករនៅពេលចូលមហាវិទ្យាល័យផងដែរ តែរឿងអកុសលបានកើតឡើង ដោយ Pappu បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ និងបណ្ដាលឲ្យរូបគាត់ពិការតែម្ដង។ ក្រោយពីមានហេតុការណ៍នេះ ឪពុករបស់ Pappu ក៏បានលាចាកលោក និងបន្ទុកគ្រួសារបានធ្លាក់មកលើរូបគេទាំងស្រុង។ ដោយសារតែគ្មានជម្រើស Pappu បានសម្រេចចិត្ដដើរសុំទានគេ ដើម្បីជីវិតរស់នៅទៅថ្ងៃមុខ។

នៅក្នុងនេះ Pappu បានធ្វើតង់នៅក្បែរផ្លូវរថភ្លើង Patna និងបន្ដដើរសុំទាននៅទីនោះ អស់ពេល ៧ឆ្នាំ មុននឹងប៉ូលិសចាប់រូបគេ ឲ្យចាកចេញពីតំបន់មួយនេះ។ យ៉ាងណាមិញ ប៉ូលិសបានឃុំខ្លួន Pappu នៅពេលដែល Pappu បដិសេធក្នុងការផ្លាស់ប្ដូរឥរិយាបថធ្វើជាអ្នកសុំទាន និងជាពេលដែលរឿង Pappu គឺជាអ្នកមានប្រាក់ បានបែកធ្លាយផងដែរ។ ក្នុងអំឡុងពេលនោះ ប៉ូលិសបានបើកការសើុបអង្កេត និងប្រទះឃើញថា Pappu មានកុងធនាគារជាច្រើន និង ដី២កន្លែង រួមនឹងមានអ្នកជំពាក់បំណុល ១៥,០០០ ដុល្លារ ក្នុងតំបន់ផ្សារថ្មី ជាមួយនឹងការប្រាក់ដ៏ខ្ពស់ផងដែរ។

ក្រោយពីបែកធ្លាយរឿងទាំងនេះ ប៉ូលីសបានផ្ដល់ដំបូន្មានដល់ Pappu ឲ្យបញ្ឈប់មុខរបរជាអ្នកសុំទាន និងចាប់ផ្ដើមរស់នៅបែបជីវិតសាមញ្ញ ដោយប្រើប្រាស់លុយដែលសន្សំនោះ ប៉ុន្ដែរូបគេបែរជាបដិសេធ។ បន្ថែមពីនេះ Pappu ត្រូវបានគេស្នើរសុំឲ្យទទួលការព្យាបាល តែ Pappu បាននិយាយថា ប្រសិនជាខ្ញុំជាសះស្បើុយ តើខ្ញុំនឹងបន្ដមុខរបរជាអ្នកសុំទានេះ ដោយរបៀបណាទៅ? ចុះនរណានឹងឲ្យប្រាក់ខ្ញុំ បើសិនជាខ្ញុំមានកាយសម្បទានគ្រប់គ្រាន់?

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ ក្នុងរឿងអ្នកសុំទានមួយរូបនេះ?

ប្រភពពី | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បែកធ្លាយ! អ្នកសុំទានវ័យក្មេង មានកុងធនាគារជាច្រើន និងមានប្រាក់ឲ្យ អ្នករកស៊ីខ្ចីលុយបន្ថែមទៀត!
រូបភាព Pappu Kumar ជាអ្នកសុំទាន តែធាតុពិតជាអ្នកមានទ្រព្យសម្បត្ដិ