គួរឲ្យអាសូរ! ធ្លាក់ខ្លួនយ៉ាប់យ៉ឺនអស់មួយជីវិត ព្រោះតែវះកាត់ ពង្រីកដើមទ្រូង នៅគ្លីនិកដែលយកថោក

អាមេរិក៖ វាជារឿងដ៏គួរឲ្យរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីនារីវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ ធ្លាក់ខ្លួនទៅក្នុងស្ថានភាពយ៉ាប់យ៉ឺន មើលសឹងតែមិនយល់ បន្ទាប់ពីនាងបានទៅ ធ្វើការវះកាត់ពង្រីកដើមទ្រូង ក្នុងតម្លៃថោក នៅឯគ្លីនិកមួយកន្លែងរួចមក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីម្នាក់មានឈ្មោះ Linda Perez ដែលមកទល់ពេលនេះ នាងមានអាយុ ២១ឆ្នាំ និងមានកូនប្រុសម្នាក់ នៅក្នុងបន្ទុក បានធ្លាក់ខ្លួនក្នុងស្ថានភាពដ៏អាក្រក់មួយ ពោលគឺខួរក្បាលរបស់នាង ទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង ជាហេតុនាំឲ្យនាងមិនអាចធ្វើអ្វីកើត និងត្រូវការមើលថែពីអ្នកដទៃ អស់មួយជីវិត។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង ធ្លាក់ខ្លួនដុនដាបខ្លាំងបែបនេះ ក៏ព្រោះតែកាលពីអំឡុងខែសីហា ឆ្នាំ២០១៣ ពោលគឺពេលដែលនាង មានអាយុ១៨ឆ្នាំ នាងបានទៅកាន់គ្លីនិកកែសម្ផស្សមួយឈ្មោះថា Coral Gables Cosmetic Center ដែលស្ថិតនៅក្នុងទីក្រុង Miami រដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក ដើម្បីធ្វើការវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន ដោយត្រូវចំណាយប្រាក់ត្រឹមតែ ២,៨០០ដុល្លារប៉ុណ្ណោះ។

តែអ្វីដែលស្មានមិនដល់ គឺប៉ុន្មាននាទីក្រោយពីការវះកាត់ Linda ស្រាប់តែមានអាការៈ ពិបាកដកដង្ហើម រីឯចង្វាក់បេះដូង ព្រមទាំងសម្ពាធឈាម ធ្លាក់យ៉ាងរហ័ស រហូតដល់ថ្នាក់ សន្លប់មិនដឹងខ្លួនតែម្តង។

ថ្វីបើនាងត្រូវបានគេនាំយក ទៅសង្រ្គោះនៅឯមន្ទីរពេទ្យយ៉ាងណាក្តី តែស្ថានភាពរបស់នាង ហាក់មិនធូរស្រាលឡើយ ពោលគឺនាងនៅតែសន្លប់អស់រយៈពេល រាប់ខែឯណោះ ហើយស្ថានភាពនេះ កើតឡើងដោយសារតែនាងទទួលរងការប៉ះទង្គិច ផ្នែកខួរក្បាលខ្លាំងពេក ព្រោះតែក្នុងពេលវះកាត់ ពង្រីកដើមទ្រូង ខួរក្បាលរបស់នាង ទទួលយកខ្យល់អុកស៊ីសែន មិនបានគ្រប់គ្រាន់។

ចំណែកក្រុមគ្រូពេទ្យ ដែលបានធ្វើការវះកាត់ ពង្រីកដើមទ្រូងឲ្យ Linda ហើយមានបញ្ហានោះ ត្រូវបានក្រុមគ្រួសារ របស់នាងដាក់ពាក្យបណ្តឹងផងដែរ។ ម្យ៉ាងវិញទៀត គ្រូពេទ្យដែលទទួលខុសត្រូវ ក្នុងការចាក់ថ្នាំសន្លប់ឲ្យ Linda នោះ ក៏ត្រូវបានក្រុមអាជ្ញាធរសម្រេចដកអាជ្ញាប័ណ្ណ និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។

គូសបញ្ជាក់ថា ក្រុមគ្រួសាររបស់នារីរងគ្រោះ កំពុងបង្កើតមូលនិធិមួយ ដោយរំពឹងថានឹងមានសប្បុរសជនចូលរួមបរិច្ចាគ ដើម្បីអាចឲ្យពួកគេមានប្រាក់គ្រប់គ្រាន់ ក្នុងការមើលថែ និងព្យាបាលនាងបន្តទៀតបាន។ នេះគឺជារឿងដ៏អកុសលមួយ ហើយក៏ជាការដាស់តឿនផងដែរ ទៅដល់នារីផ្សេងទៀតឲ្យពិចារណា កុំទទួលការវះកាត់ កែសម្ផស្សដែលមិនគួរឲ្យជឿទុកចិត្ត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរ! ធ្លាក់ខ្លួនយ៉ាប់យ៉ឺនអស់មួយជីវិត ព្រោះតែវះកាត់ ពង្រីកដើមទ្រូង នៅគ្លីនិកដែលយកថោក
Linda Perez ពេលដែលមិនទាន់ ធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឹន

Linda ធ្លាក់ខ្លួនដុនដាប ក្រោយពេលធ្វើការវះកាត់ ពង្រីកដើមទ្រូង

គ្លីនកដែលបាន ធ្វើការវះកាត់ពង្រីកដើមទ្រូងឲ្យ Linda Perez