កូន​នឹង​ក្លាយ​ជា​បែប​ណា​ក្រោយពេល​ឳ​ពុក​ម្តាយ​បែក​គ្នា​?

កូន​នឹង​ក្លាយ​ជា​បែប​ណា​ក្រោយពេល​ឳ​ពុក​ម្តាយ​បែក​គ្នា​?

​កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អត្តចរិត​របស់​កូន​មួយ​ចំនួន​រួចមកហើយ ហើយ​អ្នក​ក៏​ដឹង​ដែរ​ថា​ចរិត​របស់​កូន​គឺ​អាស្រ័យ​ទៅលើ​ឳ​ពុក​ម្តាយ​។ ដូចនេះ​កូន​ដែល​មាន​ឳ​ពុក​ម្តាយ​លេង​លែស​គ្នា​នឹង​មាន​ចរិត​បែប​ណា​ទៅ​?

​មាន​ប្តី​ប្រពន្ធ​មួយ​ចំនួន​បាន​យក​ការលេង​លែស​គ្នា​មក​ស្រាយចំណង​រវាង​គេ​ទាំង​ពីរ​នាក់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ក្រោយពេល​ដែល​អ្នក​អាច​ស្រាយចំណង​នេះ​បាន​គឺ​នៅ​មាន​កូន​អ្នក​ដែល​ជាប់​ក្នុង​ចំណង​នេះ ហើយ​មិន​អាច​ស្រាយ​បានជា​រៀងរហូត​។ របួស​ក្នុង​ចិត្ត​របស់​ពួកគេ​គឺ​មិន​អាច​ជា​សះស្បើយ​បានឡើយ ពួកគេ​នឹង​មាន​អារម្មណ៍​ឯក​កោរ គ្មាន​អារម្មណ៍​សុវត្ថិភាព ថែមទាំង​មាន​អារម្មណ៍​ភ័យខ្លាច​ដែល​មិន​អាច​ព្យាបាល​បាន​ជា​រៀងរហូត​។ ម្យ៉ាងទៀត​កុមារ​ដែល​រស់នៅ​ក្នុង​គ្រួសារ​បែបនេះ តែងតែ​ងាយ​ធ្វើ​ខុស​ខ្លាំងណាស់ ហើយ​ក៏​ងាយ​មាន​អា​ការៈថប់អារម្មណ៍ ទុក​អ្នកដទៃ​ជា​សត្រូវ ចូលចិត្ត​សងសឹក និង​មិន​ជឿជាក់​ចំពោះ​ស្នេហា​ឡើយ ហើយក៏​មិន​ជឿជាក់​ចំពោះ​អ្នកដទៃ​ដូចគ្នា​។ ដូចនេះ​យូរ​ទៅ​គេ​នឹង​គ្មាន​មិត្តភក្តិ ហើយ​បាត់បង់​នូវ​អារម្មណ៍​កក់ក្តៅ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។