អត្ថប្រយោជន៍​នៃ​តែ​ក្រហម​

អត្ថប្រយោជន៍​នៃ​តែ​ក្រហម​

​តើ​អ្នក​ធ្លាប់​ញ៉ាំ​តែ​ក្រហម​ហើយ​ឬ​នៅ​? ប្រសិន​ជា​នៅ អ្នក​អាច​សាកល្បង​ទិញ​មក​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

រក្សា​សម្រស់​
នៅ​ក្នុង​តែ​ក្រហម​នេះ​មាន​សា​ធាតុ​ដែល​អាច​ជួយ​រារាំង​មិន​ឲ្យ​ស្បែក​ខ្មៅ​រីក​ដុះ​ឡើងលើ​ស្បែក​អ្នកនោះ​ទេ ថែម​ទាំង​អាច​ជួយ​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​លើ​មុខ​អ្នក​មិនឲ្យ​មាន​ពណ៌​ខ្មៅ​ខ្លាំង​នោះ​ទេ​។​

បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​
នៅ​ក្នុង​តែ​ក្រហម​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​សម្លាប់​មេរោគ​ទាំងឡាយ​ដែល​មាន​ក្នុង​រាងកាយ​អ្នក ថែម​ទាំង​អាច​ជួយ​គ្រប់គ្រង​មិន​ឲ្យ​មេរោគ​ទាំងនោះ​រីក​ធំធាត់​ក្នុង​រាងកាយ​អ្នកនោះ​ទេ ដូចនេះ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​កាន់តែ​រឹងមាំ​ជាង​មុន ដែល​អាច​ការពារ​រាងកាយ​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​ឡើយ​។​

ការពារ​ធ្មេញ​
ក្រៅពី​ធ្វើឲ្យ​ស្បែក​អ្នក​ស្អាត វា​ក៏​អាច​ការពារ​ធ្មេញ​អ្នក​ឲ្យ​ស្អាត​ដោយ​មាន​លក្ខណៈ​ស និង​រឹងមាំ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។