​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចន្លោះ​ពី​៤​ទៅ​៦​ខែ គួរតែ​គេង​បែបណា​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចន្លោះ​ពី​៤​ទៅ​៦​ខែ គួរតែ​គេង​បែបណា​?

​ការ​មាន​ផ្ទៃពោះ​គឺ​លំបាក​គ្រប់​យ៉ាង តាំង​ពី​ដើរ ឈរ អង្គុយ ជាពិសេស​គេង​តែម្តង​ដោយសារតែ​ពោះ​អ្នកធំ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង​ណាស់​។ ដូចនេះ​តើ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៤​ទៅ​៦​ខែ គួរតែ​គេង​របៀប​ណា​ទើប​ល្អ​នោះ​?

​នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ចន្លោះ​ខែ​នេះ ពោះ​អ្នក​កំពុងតែ​រីក​ធំ​ទៅៗ​ហើយ ដូចនេះ​អ្នក​មិន​អាច​គេង​ផ្កាប់​បានទេ ដោយ​អ្នក​អាច​គេង​ផ្ងារ​បាន ចំពោះ​អ្នក​ម្តាយ​ដែល​មាន​អាការៈ​ហើមជើង​គួរតែ​កើយ​ខ្នើយមួយ​នៅ​ក្រោម​ជើង​។ អ្នក​ក៏​អាច​គេង​មក​ចំហៀង​ខាងឆ្វេង ឬ​ខាងស្តាំ​ក៏​បាន​ដែរ ហើយ​ការ​គេង​មក​ចំហៀង​ខាងឆ្វេង​គឺ​ល្អ​ជាង​ខាងស្តាំ ដោយសារ​តែ​វា​អាច​ជួយ​ធ្វើឲ្យ​ឈាម​អ្នកដើរ​ស្រួល ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​គេង​មក​ចំហៀង​ខាងស្តាំ នោះ​វា​នឹង​បង្អាក់​មិន​ឲ្យ​ឈាមដើរ​ស្រួល​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ឈាមចុះ​ទាប វិលមុខ ឬ​អស់កម្លាំង​ជាដើម​។ ដូចនេះ​ប្រសិនជា​អ្នក​អាច​គេង​មក​ចំហៀង​ខាងឆ្វេង​បាន អ្នក​គួរតែ​បន្ត​គេង​បែបនេះ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។