Taylor Swift ព្រម​ទាំង​មិត្តភ័ក្ដិ​ទទួល​បាន​សារ​គំរាម​សម្លាប់​ក្នុង​ពេល​តែ១

តារា​ចម្រៀង​ប៉ុប​ Taylor Swift និង​​​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ដូចជា​តារា​ម៉ូដែល Gigi HadidនិងCara ​បាន​ទទួល​សារ​គំរាម​សម្លាប់​ដូច​គ្នា​​ពី​ម្ចាស់​ Page Troll មួយ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី TMZ។

 

Taylor Swift ព្រម​ទាំង​មិត្តភ័ក្ដិ​ទទួល​បាន​សារ​គំរាម​សម្លាប់​ក្នុង​ពេល​តែ១

 

មន្ត្រី​ប៉ូលិស​កំពុង​តែ​តាម​ប្រមាញ់​រក​​​ជន​សង្ស័យ​ដែល​ផ្ញើ​សារ​គំរាម​តារា​ទាំង​នោះ ដោយ​គេ​បាន​សរសេរ​​​ទៅកាន់ Taylor Swiftថា​៖”ខ្ញុំ​នឹង​សម្លាប់​​​​​គ្នីគ្នា​របស់​អ្នក”។ បន្ទាប់​មក​ជនសង្ស័យ​​ក៏​បាន​ផ្ញើ​សា​ទៅ Cara ​បន្ត​ថា៖”​ខ្ញុំ​នឹង​សម្លាប់​មិត្ត​​របស់​អ្នក​ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ពេល​ដែល​បាន​ធ្វើ​វា”។  គេ​ក៏​បាន​បន្ត​ផ្ញើ​ទៅ Gigi Hadid ទៀត​ថា​៖”អ្នក​គ្រប់គ្នា​នឹង​ស្លាប់​ ពួក​គេ​​ត្រូវ​តែ​ស្លាប់ ស្លាប់ ស្លាប់ ស្លាប់!”។

 

បើ​តាម​ប្រភព​ប៉ូលិស​បាន​និយាយ​ថា ដំបូង​ម្ចាស់ Page Trollនោះ​បាន​សរសេរ​សារ​គំរាម​សម្លាប់​​​​ទៅ​​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​​​មិត្ត​របស់​ Taylor Swift​គឺ លោក Kyle Newman និង Jaime King មុន​​ពេល​ម្ចាស់​បទ “Shake It Off” ទទួល​សារ​ដូច​គ្នា។​ ពេល​នេះ​ប៉ូលិស​ទទួល​បាន​ដីកា​ដើម្បី​តាម​រក​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​នោះ​ហើយ៕

 

Taylor Swift ព្រម​ទាំង​មិត្តភ័ក្ដិ​ទទួល​បាន​សារ​គំរាម​សម្លាប់​ក្នុង​ពេល​តែ១

Gigi Hadid

Taylor Swift ព្រម​ទាំង​មិត្តភ័ក្ដិ​ទទួល​បាន​សារ​គំរាម​សម្លាប់​ក្នុង​ពេល​តែ១Cara

 

ចុចអាន៖Taylor Swift ប្រាប់ Selena Gomez នៅ​ឱ្យ​ឆ្ងាយ​ពី Justin ក្រោយ​ដឹង​រឿង​សម្ងាត់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  tmz

​​​
​​