ចាប់ខ្លួន​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ បក្ស​សង្គ្រោះ​ជាតិ​នៅ​កំពត

ចាប់ខ្លួន​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ បក្ស​សង្គ្រោះ​ជាតិ​នៅ​កំពត



ខេត្តកំពត ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ដែល​ជា​សកម្មជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ឈ្មោះ​ដូង ថុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​នគរបាល​ស្រុក​ឈូក ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​អ្នក​ភូមិ​ដោយ​ចោទ​ពី​បទ​កំហែង​យក បន្ទាប់​ពី​សមាជិកក្រុមប្រឹក្សា​ឃុំ​រូប​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ ផ្តិត​មេដៃ ហើយ​ប្រាប់​ថា​យក​ស្នាម​ម្រាមដៃ​នោះ​ទៅ​ជូន​ថ្នាក់លើ ។

ការ ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។ តាម​លោក​វរសេនីយ៍ឯក​សៅ សំ​អឿ​ន ស្នងការ​រង​នគរបាល​ខេត្ត និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ករណី​ខាងលើ​កើតឡើង និង​តាម​តាម​ពាក្យបណ្តឹង​នោះ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា កម្លាំង​នគរបាល​ស្រុក​ឈូក​បាន​ចុះ​ដល់​គោលដៅ​ដែល​ពលរដ្ឋ​បាន​ប្តឹង​នោះ ហើយ​ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​រូប​នេះ​នាំ​មក​ធ្វើការ​សាកសួរ ។

លោកស្នងការ ​រង​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​សាកសួរ​បឋម​របស់​នគរបាល​ស្រុក​ឈូក​រួច​មក នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​ឈូក​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ ទៀត ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​កា​រិ​យា​ល​យ័​ កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​សាកសួរ ។

ជុំវិញ​ការ​ចាប់ខ្លួន​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កាលពី​ថ្ងៃ​១៩ ខែឧសភា មន្ត្រី​គណបក្សប្រឆាំង​២​រូប​គឺ​ឈ្មោះ លាញ់ លៀង និង​ឈ្មោះ​ប៉ុន សុ​វ​ណ្ណា​រ៉ា រស់នៅ​ភូមិ​ឫស្សី​ដូច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ដើរ​ប្រមូល​ស្នាម​មេដៃ​ដូច​គ្នា​នេះ​ដែរ ។ មន្ត្រី​គណបក្សប្រឆាំង​និយាយ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍ ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​គណបក្សប្រឆាំង និង​មន្ត្រី​សង្គម​ស៊ី​វិល ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​កន្លង​មក ៕

ព័ត៌មានប្រហាក់ប្រហែល


  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:៤១



    ខេត្តព្រៃវែង ៖ ភូមិសាស្ត្រ​ខេត្ត​ដែល​ជា​តំបន់​វាលទំនាប មាន​តែ​ស្រុក​មួយ​ប៉ុណ្ណោះ មាន​ភ្នំ ហើយ​ក៏​មិន​ពិបាក​រក​ដែរ គឺ​ស្រុក​បាភ្នំ ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ​ចេញពី​ទីប្រជុំជន



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៩:៣៦



    ខេត្តកណ្តាល ៖ គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ដឹកនាំ​ដោយ​លោក ខឹ​ម ច័ន្ទ​គី​រី អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុម​ន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៩:០៧



    រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​មាន​អាយុ​ប្រហែលជា​ជាង​៣០​ឆ្នាំ​ទំនង​បែក​ថ្នាំ ឬ​អាច​មាន​វិបត្តិ​អ្វីមួយ​បាន​ធ្វើ​ដំណើរ​មក​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ តែ​សំណាងល្អ​ធ្លាក់​ទៅ​ទើរ​



  • ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:៣៩



    ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង​ និង​ប៉ៃលិន បាន​សំដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​សុខភាព ដោយសារ​នៅ​តាម​ហាង



  • ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១០:២៥



    រាជធានី​ភ្នំពេញ ៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​៤​ និង​ក្រុមហ៊ុន​ស៊ី​ទ្រី ហាក់​បាន​យល់​