​បើដឹង​ដី​​ដំបូក​​មាន​​​មីន មិន​កាប់​ទេ​

ខេត្តបាត់ដំបង ៖ ​សេចក្តីរាយ​ការណ៍​ឱ្យ​ដឹងថា បុរស​ម្នាក់​​បាន​រង​របួស​​ស្ទើរ​សុសសាច់ ដោយ​សារ​រង​​នូវ​កម្ទេច​គ្រាប់​មីន​​ដែល​​​ផ្ទុះ ​ខណៈ​​​គាត់​កំពុង​​កាប់​ដីដំបូក​​ខាងក្រោយ​ផ្ទះ ដែលហេតុការណ៍នេះ កើត​ឡើង​​កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា​ ២០១៦ ស្ថិត​នៅ​ចំណុច​​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ​។

បើ​តាម​​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​មាន​​ឈ្មោះ​សួង ឈៀ​ត ​​អាយុ​៥២​ឆ្នាំ​ ​រងរបួស​​ដោយសារ​គ្រាប់​​មីនប្រភេទ​ស្គរ ឬ​មីន​សញ្ញា​លេខ​បូក ដែល​កប់​ក្បែរ​ដំបូក​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ​គាត់​ ។

ប្រភព​ដដែល​បន្ត​​ថា ជន​រង​គ្រោះ​​បាន​ប្រើ​ចប់កាប់​កាប់​ដីដំបូក​យក​ទៅ​ចាក់​ក្នុង​​រោង​គោ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន បណ្ដាល​ឱ្យ​​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​​គាត់​​រង​របួស​សុស​ពេញ​ខ្លួនតែ​មិន​​ធ្ងន់ដល់ស្លាប់​​ទេ ​។ បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​មូល​
ដ្ឋាន ​​៕