កីឡាករ​ Real ៤​នាក់ ​នឹង​ពាក់​ស្បែក​ជើង​ថ្មី​ នៅ​ផ្ដាច់ព្រ័ត្រ​ UCL

កីឡាករ​ឆ្នើមៗ​របស់​ក្រុម​ Real Madrid ៤​នាក់​រួម​មាន​ Gareth Bale, Karim Benzema, James Rodriguez ​និង​ Marcelo ​នឹង​ពាក់​ស្បែក​ជើង​ Adidas ទើប​ចេញ​​ថ្មី​ម៉ាក​ដូច​គ្នា​ ​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ទល់​នឹង​ក្រុម​ Atletico Madrid នៅ​កីឡដ្ឋាន​ San Siro នា​ទីក្រុង​ Milan ​​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

កីឡាករ​ Real ៤​នាក់ ​នឹង​ពាក់​ស្បែក​ជើង​ថ្មី​ នៅ​ផ្ដាច់ព្រ័ត្រ​ UCLខ្សែបម្រើ Gareth Bale

ស្បែក​ជើង​ថ្មី​ ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​ឈ្មោះ​ថា Adidas X16+ PURECHAOS Mercury។ ​ការ​រចនា​របស់​វា ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត ដោយ​​មាន​ពណ៌​ទឹកប្រាក់ ​លាយ​ពណ៌​ក្រហម និង​រំលេច​ជាមួយ​យីហោ​ Adidas នៅ​ផ្នែក​ចំហៀង ខណៈ​ដែល​​ក​របស់​វា ជា​ប្រភេទ​លាក់​ខ្សែ ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​បាល់៕

កីឡាករ​ Real ៤​នាក់ ​នឹង​ពាក់​ស្បែក​ជើង​ថ្មី​ នៅ​ផ្ដាច់ព្រ័ត្រ​ UCL

ខ្សែប្រយុទ្ធ Karim Benzema

កីឡាករ​ Real ៤​នាក់ ​នឹង​ពាក់​ស្បែក​ជើង​ថ្មី​ នៅ​ផ្ដាច់ព្រ័ត្រ​ UCL

ខ្សែការពារ​ Marcelo

កីឡាករ​ Real ៤​នាក់ ​នឹង​ពាក់​ស្បែក​ជើង​ថ្មី​ នៅ​ផ្ដាច់ព្រ័ត្រ​ UCL

ខ្សែបម្រើ James Rodriguez

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ as | footy-boots