Asia Media Summit 2016​ រួម​គ្នា​ចែក​រំលែក​បច្ចេកវិទ្យា​ព័ត៌មាន​​ប្រទេស​ក្នុង​តំបន់​អាស៊ាន

Asia Media Summit 2016​ ​ជា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​ ​នៃ​បណ្ដា​ប្រទេស​អាស៊ី​ ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង​។

 

Asia Media Summit 2016​ រួម​គ្នា​ចែក​រំលែក​បច្ចេកវិទ្យា​ព័ត៌មាន​​ប្រទេស​ក្នុង​តំបន់​អាស៊ាន

 

 លោក Choi Yang-hee ​រដ្ឋ​មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង

 

កិច្ច​ប្រជុំ​នេះ​ ​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង​កំពង់​ផែ​ ​Incheon​ ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​នៃ​បណ្ដា​ប្រទេស​អាស៊ី​ ​មួយ​ចំនួន​ ​​ដូច​ជា​ ​កម្ពុជា​ ​បង់ក្លាដេស​ ​ប៊ូតាន​ ​វៀតណាម​ ​ឡាវ​ ​នេប៉ាល់​ ​សាម័រ​ ​និង​ ​ស្រីលង្កា​។​ ​របៀប​វារៈ​នៃ​កម្មវិធី​ ​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​នានា​​ធ្វើ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​លើ​វិស័យ​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​តាម​ប្រទេស​នី​មួយ​ៗ​។​

 

Asia Media Summit 2016​ រួម​គ្នា​ចែក​រំលែក​បច្ចេកវិទ្យា​ព័ត៌មាន​​ប្រទេស​ក្នុង​តំបន់​អាស៊ាន

 

ជា​សរុបនៃ​កម្មវិធី​ ​លោក​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង​ ​បាន​ប្រកាស​ពី​ការ​រឹត​ចំណង​មិត្តភាព​ ​ក៏​ដូច​ជា​ជួយ​បង្កើន​នូវ​គុណភាព​ ​ក្នុង​វិស័យ​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​ជា​មួយ​សមាជិក​កិច្ច​ប្រជុំ​ទាំង​ឡាយ​៕​

 

សូមទស្សនាវីដេអូខាងក្រោម

 

 

​អាន​បន្ត​ ​៖​​  ​វិស័យ​​ព័ត៌មាន​ ​នៅ​កម្ពុជា​កាន់​តែ​ជឿនលឿន​ក្រោយ​កិច្ច​ប្រជុំ​ ​Asia Media Summit 2016​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​arirang​