ដឹង​អត់​ ! តើ Ronaldo បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​នៅ​ Real Madrid ?

ក្នុងឆ្នាំ២០០៩ក្លឹប Real Madrid បានទិញខ្សែប្រយុទ្ធដ៏ឆ្នើមគឺកីឡាករ Cristiano Ronaldo ពីក្លឹប  Man Utd ក្នុងតម្លៃខ្លួនប្រមាណជា៨០លានផោន ( ៩៤លានអឺរ៉ូ ) ។ យ៉ាងណាតាំងពីចូលរួមជាមួយ Real Madrid បានបន្តបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងល្អហើយក៏ជួយ Real Madrid ឈ្នះពានយ៉ាងច្រើនផងដែរ ។

ហើយនៅថ្ងៃនេះ Cambomag នឹងលើកយកកំណត់ត្រាដ៏អស្ចារ្យរបស់ Ronaldo ដែលធ្វើបាននៅក្លឹប Real Madrid ហើយគ្មានកីឡាករ Real Madrid ណាផ្សេងធ្វើបានដូចគាត់នោះទេ ។

-គាត់ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្លឹប Real Madrid ( ៣៦០គ្រាប់ )

-គាត់ជាកីឡាករ Real Madrid ដែលស៊ុតបញ្ចូលច្រើនបំផុតនៅ La Liga ( ២៥៦គ្រាប់ )

-គាត់ជាកីឡាករ Real Madrid ដែលស៊ុតបាន Hat-trick ច្រើនបំផុត ( ៣៧លើក )

-គាត់ជាកីឡាករ Real Madrid ដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ UEFA Champion League ( ៧៨គ្រាប់ )

-គាត់ជាកីឡាករ Real Madrid ដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រជែងពានរង្វាន់ទ្វីបអឺរ៉ុប ( ៨០គ្រាប់ ) បញ្ជាក់គិតទាំង Champion League + Super Cup

-គាត់ជាកីឡាករ Real Madrid ដែលអាចស៊ុតបញ្ចូលច្រើនគ្រាប់បំផុតក្នុង៧ប្រកួតជាប់គ្នាក្នុងលីក ( ១៥គ្រាប់ )

-គាត់ជាកីឡាករ Real Madrid ដំបូងគេដែលអាចស៊ុតបញ្ចូលទីបាន៨ប្រកួតជាប់គ្នា

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​អត់​ ! តើ Ronaldo បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​នៅ​ Real Madrid ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កីឡា
Tags: