បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​

​យុវជន​ Prank មួយ​ក្រុម​​នៅ​សហរដ្ឋអាមេរិក​ ​​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ហួស​ចិត្ត​​ បន្ទាប់​ពី​​បង្ហាញ​ទិដ្ឋភាព​ល​ចិត្ត​អ្នក​ចូល​ទស្សនា​​វត្ថុ​​តាំង​​ពិព័រណ៍​​​​​​ក្នុង​សារមន្ទីរ​សិល្បៈ​ សាន់ហ្រ្វាន់ស៊ីស្កូ​ ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា ។

 

បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​

 

តាម​​ប្រភព Buzzfeed News យុវជន​TJ Khayatan ជា​មួយ​​​​​មិត្តភ័ក្ដិ​បាន​ចូល​ទស្សនា​​វត្ថុ​​ពិព័រណ៍​សិល្បៈ​​​នៅ​សារមន្ទីរ​ខាង​លើ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​។ ក្រោយ​ទស្សនា​រួច យុវជន​វ័យ​​​១៧​ឆ្នាំ​​ជា​មួយ​​​​មិត្តភ័ក្ដិ​ខ្លួន ក៏​កើត​គំនិត​សាក​ចិត្ត​អ្នក​​ដែល​បាន​ចូល​ទៅ​ទស្សនា​​​វត្ថុ​សិល្បៈ​​នៅ​ទី​នោះ។

 

Khayatan បាន​​ទុក​វ៉ែនតា​​មួយ​​ចោល​នៅ​ក្នុង​សាល​សារមន្ទីរ​​និង​រង់​ចាំ​មើល​​សកម្មភាព​របស់​អ្នក​​នៅ​​ទី​នោះ។ ជា​លទ្ធផល​​មនុស្ស​ជា​ច្រើន​បាន​យល់​ច្រឡំ​ថា​ វ៉ែនតា​​ខាង​លើ​ជា​វត្ថុ​តាំង​សិល្បៈ​​​ទំនើប​មួយ​ដែរ​​ក្នុង​ចំណោម​វត្ថុ​តាំង​ក្នុង​សារមន្ទីរ​និង​​មាន​អ្នក​ថត​រូប​ទុក​វ៉ែនតា​នោះ​ទុក​​​​ផង​ដែរ។

 

បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​

 

​ក្រុម​ Prank ខាង​លើ​បាន​​​បង្ហោះ​​រូប​ភាព​​​​​អ្នក​ចូល​ទស្សនា​ពិព័រណ៍​​ក្នុង​សារមន្ទីរ​ដែល​កំពុង​​ចាប់​អារម្មណ៍​លើ​វត្ថុ​សិល្បៈ​របស់​ពួក​គេ​លើ​បណ្ដាញ Twitter បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍​និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន៕

 

បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​
បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​
បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​
បន្លំ​ដាក់​វ៉ែនតា​ក្នុង​សាល​ពិព័រណ៍ អ្នក​ចូល​ទស្សនា​ច្រឡំ​​ថា​ជា​វត្ថុ​តាំង​​​ស្នាដៃ​សិល្បៈ​​

 

ចុចអាន៖  Henry បន្លំ​ខ្លួន​ជា​គ្រូបង្រៀន ​​ធ្វើ​ឲ្យ​សិស្ស​ស្រី​វ័យ​១៦​ឆ្នាំ ភ្ញាក់​ផ្អើល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​