ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់?

ឃ្លីបវីដេអូប្រមាណ ៣នាទីក្នុងបណ្ដាញសង្គម FB រវាងបុរសម្នាក់ជាឪពុកសិស្សដែលត្រូវផាកពិន័យ និងប៉ូលិសមានជម្លោះតឹងសរសៃកដាក់គ្នារឿងពិន័យមួកសុវត្ថិភាពព្រោះមិនលើកលែងសូម្បីផ្លូវលំ កំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមយក្សយកទៅពិភាក្សាគ្នាបែកផ្សែង ថាតើការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវលំ ជាការត្រឹមត្រូវឬទេ។

ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់?

វីដេអូមានអ្នក shareជាង ៧ពាន់ដង ពីម្ចាស់ Account ឈ្មោះ ក្រុម អាត់កឺ ដែលមានអ្នកចូលមកបញ្ចេញមតិច្រើនសន្ធឹកសន្ធាប់នោះ ខ្លះបានចាត់ទុកថាការពិន័យនេះគឺដូចប្លន់ឈាមស្រស់ហួសហេតុពេក ព្រោះប៉ូលិសពិន័យនៅផ្លូវថ្នល់មិនអស់ចិត្តមកពិន័យនៅផ្លូវលំទៀត និងថែមទាំងមិនផ្ដល់ដំណឹងដល់ពលរដ្ឋមុនទៀត។

ខ្លះទៀត បញ្ចេញយោបល់ថា ប៉ូលិសធ្វើត្រូវហើយ។ ការអនុវត្តច្បាប់មិនមែនធ្វើតែលើផ្លូវថ្នល់ ឬផ្លូវជាតិធំៗនោះឡើយ ព្រោះគ្រោះថ្នាក់ចរាចរណ៍គឺអាចកើតឡើងបានគ្រប់ពេលគ្រប់កន្លែង។ ឲ្យតែផ្លូវគោក មិនថាផ្លូវលំឬផ្លូវថ្នល់នោះទេ សូម្បីផ្លូវដែក គឺច្បាប់ចរាចរណ៍ត្រូវបានអនុវត្តជានិច្ច។

ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់? ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់?

បើតាមលោក ឡាង លន់ អធិការរងចរាចរណ៍ប្រចាំក្រុងតាខ្មៅ ធ្លាប់បានបញ្ជាក់ថា ការដាក់គោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ គឺមិនចាំបាច់មានការផ្ដល់ដំណឹងជាមុននោះឡើយ។ ចំពោះគោលដៅគឺចល័ត ហើយទីតាំងក៏មិនអាចដាក់ត្រួតពិនិត្យតែមួយកន្លែងបានដែរ។

លោកថា ៖ “បើយើងមើលឃើញទីតាំងនោះប្រជាពលរដ្ឋមានការពាក់មួកកើនឡើងហើយ នោះយើងបន្លាស់ទីទៅទីតាំងមួយផ្សេងទៀត ដើម្បីឲ្យប្រជាជនដឹងថា ការអនុវត្តច្បាប់គឺគ្រប់ទីកន្លែង”។

លោក បន្តថា កន្លងមកការផ្សព្វផ្សាយលើការពាក់មួកសុវត្ថិភាព គឺខាងលោកធ្លាប់បានចុះអប់រំជាមួយអង្គការដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ។ ចំណែកការពិន័យលើមួកសុវត្ថិភាពចំនួន១៥០០០រៀល ខាងអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់ជូនដំណឹងយូរណាស់មកហើយ វាមិនមែនជារឿងថ្មីនោះទេ។

តាមមាត្រា៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីដែលប្រកាសឲ្យប្រើក្នុង ឆ្នាំ២០១៥ បានចែងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធនឹង ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទាក់ទិននឹងបញ្ហានេះ ច្បាប់ចរាចរណ៍ត្រូវបានអនុវត្តលើផ្លូវគោកគ្រប់ទីកន្លែង មិនចំពោះផ្លូវលំ នៅក្នុងក្រុង ឬជនបទឡើយ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: