​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកជិតខាងជិះឆ្ពោះទៅភ្នំពេញ ក្នុងគោលបំណងយកទៅបញ្ជាំនៅទីតាំងហ្គេមបាញ់ត្រី តែសំណាងមិនល្អក៏ជិះទៅបុកសត្វឆ្កែបណ្ដាលឲ្យដួលសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិតមួយម៉ោង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រងចាំមុខរបួសជាសះស្បើយកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីលួចម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតក្នុងភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផល្លី ហៅភាជ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ សារូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធនសេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BH-2434 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះជាអ្នកជិតខាងគ្នា ។ ពេលទៅដល់កូនស្រីរបស់ជនរងគ្រោះបានដាំបាយនិងស្ងោរពងទាអោយជនសង្ស័យហូបនៅលើគ្រែក្រោមផ្ទះ បន្ទាប់មកកូនស្រីរបស់ជនរងគ្រោះបានទុកកូនសោជាប់នៅនិងម៉ូតូហើយក៏ឡើងទៅលើផ្ទះបាត់ទៅ ។ ឱកាសល្អជនសង្ស័យបានឡើងបញ្ឆេះម៉ូតូជនរងគ្រោះជិះឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងគោលបំណងយកទៅដាក់បញ្ចាំនៅកន្លែងហ្គេមបាញ់ត្រីម្ដុំសង្កាត់ស្ទឹងមានជ័យ តែសំណាងមិនល្អក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឆ្កែដោយខ្លួនឯង បណ្ដាលឲ្យដួលបោកទៅលើផ្លូវសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិតមួយម៉ោង ។

ក្រោយពីមានហេតុការណ៏កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្ដរាគមន៏ឃាត់ខ្លួនជនសង្ស័យវាយខ្នោះ បញ្ជូនៅសង្គ្រោះនៅមន្ទីរពេទ្យរងចាំមុខរបួសជាសះស្បើយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​ ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​លួច​ម៉ូតូ​អ្នក​ជិតខាង​បាន​ហើយ​ជិះ​ទៅ​បុក​ឆ្កែ​សន្លប់​ជិត​មួយ​ម៉ោង​ត្រូវ​នគរបាល​ក្របួច​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: