​រឿង​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ភ្លាមៗ ក្រោយ​ពី​រួមភេទ​រួច​

​រឿង​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ភ្លាមៗ ក្រោយ​ពី​រួមភេទ​រួច​

​រឿង​ដែល​អ្នក​ធ្វើ ក្រោយ​ពី​រួមភេទ​រួច អាច​នឹង​ផ្តល់​ភាព​រីករាយ និង​បង្កើន​ទំនុកចិត្ត​ដល់​ដៃគូ​ផង ប៉ុន្តែ​មាន​សកម្មភាព​ច្រើនណាស់ ដែល​អាច​បំផ្លាញ​អារម្មណ៍​គេ​បាន​។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា បង្កើន​ការសប្បាយ​ដដែល​ទៅ ទោះបីជា​រួមភេទ​រួច​ក៏ដោយ​។ ដូច្នេះ ដើម្បី​កុំឲ្យ​ដៃគូ​អ្នក​មិន​សប្បាយចិត្ត ចូរ​កុំ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ ក្រោយ​ពី​រួមភេទ​រួច​ឲ្យសោះ​។

ចូល​បន្ទប់ទឹក​
តើ​អ្នកដឹង​តែ​ប្រញាប់ ចូល​ក្នុង​បន្ទប់ទឹក​ភ្លាមៗ​ដែរ​ទេ ក្រោយ​ពី​ចេញ​ទឹកកាម​រួច​? ខណៈពេល​ដែល​អ្នក មិនទាន់​ធ្វើឲ្យ​មាន​ការប្រឡូកប្រឡាក់​អ្វីខ្លះ​ផង ក្រោយ​ពី​រួមភេទ​នោះ ដៃគូ​អ្នក​ប្រហែល​ជា​នៅ​មាន​អារម្មណ៍ ចង់​ឲ្យ​អ្នក​បន្តនៅ​ជាមួយ​នាង​ទៀត​។ ការ​ដែល​រត់​ទៅ​បន្ទប់ទឹក​តែ​ម្តង​បែប​នេះ ប្រហែលជា​អាច​បំបាក់​ទឹកចិត្ត ដៃគូ​របស់​អ្នក​កាន់តែ​ខ្លាំង​បាន​។

រក​កន្លែង​គេង​
ក្រោយ​ពី​រួមភេទ​រួច វា​ប្រហែលជា​មិនមែន​ជា​គំនិត​ដ៏​ល្អ​មួយ​ទេ ដែល​អ្នក​ត្រូវ​រក​កន្លែង​គេង ឲ្យ​លក់​ភ្លាមៗ ព្រោះ​វា​នឹង​សម្លាប់​អារម្មណ៍​ដ៏​ពុះកញ្ជ្រោល​របស់​នាង​បាន​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ថ្នាក់ថ្នម​នាង និង​ផ្តល់​ក្តីស្រឡាញ់​បន្ថែមដ​ល់​នាង​ទៀត​។

ឲ្យ​អ្នក​ផ្សេង​ចូល​ក្នុង​បន្ទប់​អ្នក​
មាន​មនុស្ស​ច្រើនណាស់ ដែល​មាន​ទម្លាប់​ឲ្យ​ឪពុក​ម្តាយ ឬ​កូន​របស់​ខ្លួន ចូល​ក្នុង​បន្ទប់​ពួកគេ​ភ្លាមៗ​ក្រោយ​ពី​រួមភេទ​រួច​។ ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក​ចង់ឲ្យ​អ្នកផ្សេង ចូល​បំផ្លាញ​អារម្មណ៍​ឯកជន​អ្នក​ទាំង​ពីរ​ធ្វើ​អី​? ដៃគូ​អ្នក​ប្រហែលជា​មាន​គម្រោង​អ្វី ត្រូវ​ធ្វើ​ជាមួយ​អ្នក​បន្ថែមទៀត ហើយ​អ្នក​ក៏​អាច​ប្រើប្រាស់​ពេលវេលា​នេះ បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ដែរ​។

មើល​សារ ឬ​អ៊ី​ម៉ែ​ល​
ការ​រក​មើល​ទូរស័ព្ទ​ភ្លាមៗ ក្រោយ​ពី​រួមភេទ​រួច អាច​ក្លាយទៅជា​រឿង​មិនល្អ​ទេ​។ វា​ប្រហេល​ជា​ផ្តល់​ចំណាប់​អារម្មណ៍​ដល់ដៃ​គូថា អ្នក​ជា​មិន​ត្រូវការ​រូបគេ ក្រៅពី​រួមភេទ​ឡើយ​។ ការមើល​សារ ឬ​អ៊ី​ម៉ែ​ល​លើ​ទូរស័ព្ទ ក្រោយ​ពី​រួមភេទ​រួច នឹង​មិន​អាច​ផ្តល់​អ្វី​ល្អ ដល់​ចំណង​ស្នេហា​របស់​អ្នក​ឡើយ​។

ទូរស័ព្ទ​ហៅ​មិត្តភក្តិ​
ដៃគូ​អ្នក​ប្រហែល​ជា​ចង់បាន ភាពស្និទ្ធស្នាល​កាន់​ច្រើន​ទៀត ដូច្នេះ ទំនាក់ទំនង​ទៅ​មិត្តភក្តិ ឬ​ដៃគូ​ជំនួញ គួរតែ​ជា​រឿង​ទុក​មួយ​ឡែក​សិន​។ មិន​ត្រូវ​ប្រញាប់​ពេក​ឡើយ​។ ចូរ​ចំណាយ​ពេលវេលា​នៅ​ជាមួយ​នាង និង​ឲ្យ​នាង​ដឹងថា អ្នក​ពិត​ជា​ចង់​បង្កើត ទំនាក់ទំនង​ជាមួយ​នា​ង​មែន​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។